en     km
en     km

ពលរដ្ឋ​ចង់​ឲ្យ​អ្នកនយោបាយ​គោរព​ព្រះរាជ​បណ្ដាំ​សម្ដេចឪ​ ស្រប​ពេល​ស្ថានភាព​នយោបាយ​ឡើង​កំ​ដៅ​?

Share

​ភ្នំពេញ៖ ព្រះបាទ​នរោត្តម​ សីហ​នុ​ ព្រះ​បរម​រតន​កោដ្ឋ​ដែល​ព្រះ​អង្គ​ បាន​ធ្វើ​ព្រះរាជ​បូជនីយកិច្ច​ សម្រាប់​ប្រទេស​ជាតិ​ដូច​ជា​ទាមទា​ឯករាជ្យ​ជូន​ជាតិ​ជាដើម​ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ទទួលស្គាល់​ព្រះ​អង្គ​ ថា​ជា​ព្រះ​វិ​រៈ​រាជបិតា​ ឯករាជ្យ​ បូរណៈភាព​ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ​។ អ្នក​អង្កេត​ការណ៍​ថា​អ្នកនយោបាយ​គួរតែ​ធ្វើ​ជា​គម្រូ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​សាមគ្គី​គ្នា​ ហើយ​ត្រូវ​ដើរ​តាម​បណ្ដាំ​របស់​ព្រះ​អង្គ​ឡើង​ វិញ​ ។​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ មាន​សេចក្តី​រាយ​កាណ៍​៖

 

King-norodom
នៅ​ពេល​ដែល​មាន​ស្ថានភាព​នយោបាយ​តានតឹង​ដូច​សព្វ​ថ្ងៃនេះ​ ប្រជាពលរដ្ឋ​តែងតែ​នឹក​ដល់​ បណ្ដាំ​ របស់​ព្រះ​អង្គ​។​ ពួក​គាត់​ឱ្យ​ចង់​ឲ្យ​អ្នកនយោបាយ​ដើរ​តាម​ព្រះរាជ​ឱង្ការ​របស់​ព្រះ​អង្គ​ ដែល​ព្រះ​អង្គ​បាន​បន្សល់​ទុក​។​

​នេះ​ជា​ព្រះរាជ​ឱង្ការ​របស់​ព្រះ​ក​រុណ​ ព្រះ​នរោត្តម​ សីហ​នុ​ «​ព្រះ​បរម​រតន​កោដ្ឋ​ »​ ដោយ​មាន​អត្ថន័យ​ដូច​ខាងក្រោម​នេះ​។​

១.​ជនរួមជាតិ​ជាទី​ស្នេហា​!

​ក្នុង​ប្រទេស​ជាតិ​នីមួយៗ​គ្មាន​អ្វី​ឲ្យ​មាន​តម្លៃ​ជាង​ឯករាជ្យ​នោះ​ទេ​ ព្រោះ​ឯ​កក​រាជ្យ​ជា​មូលដ្ឋាន​នៃ​សេចក្តី​ថ្លៃថ្នូរ​ និង​សុភមង្គល​ទាំងឡាយ​ដទៃ​ទៀត​។​ អាវុធ​សំខាន់​ជាងគេ​សម្រាប់​កសាង​ និង​ការពារ​ឯករាជ្យ​ និង​អនាគត​យើង​ពុំ​មែន​គ្រឿង​យោធបរិក្ខារ​ដ៏​ស្ដួចស្ដើង​ គួរ​ឲ្យ​វេទនា​របស់​ កងទ័ព​យើង​នោះ​ទេ​។​ អាវុធ​នោះ​គឺ​ការ​រួបរួម​ចង់​បាច់​គ្នា​ជា​ធ្លុង​មួយ​នៃ​យើង​នេះឯង​។​

​ខ្ញុំ​ជឿជាក់​ថា​ការ​រួបរួម​របស់​យើង​ជា​ធ្លុង​មួយ​នេះ​នឹង​ជួយ​ស្រោចស្រង់​ប្រទេស​យើង​ និង​ឯករាជ្យ​ជាតិ​យើង​ឲ្យ​ឆ្លង​សមុទ្យ​គ្រោះថ្នាក់​ដែល​មាននៅ​មុខ​យើង​នេះ​បាន​ផុត​ស្រឡះ​ដោយ​ជ័យ​មង្គល​។​ ជយោ​កម្ពុជា​ឯករាជ្យ​ ភ្នំពេញ​ថ្ងៃ​០៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ១៩៦២​។​

២.​សូម​បងប្អូន​ប្រជារាស្ត្រ​ កូនចៅ​ ចៅទួត​ ចៅលួត​ សាមគ្គី​ជា​ធ្លុង​មួយ​រួមរស់​ជាមួយ​គ្នា​…​ ពួតដៃគ្នា​កសាង​ដើម្បី​កម្ពុជា​ប្រាសចាក​ជា​ដាច់ខាត​ពី​ ភាព​ទន់ខ្សោយ​ ឈាន​ទៅ​កាន់​ភាព​រុងរឿង​ក្នុង​ពិភពលោក​។​ ទាំងនេះ​បង្ហាញ​ពិភពលោក​ថា​កម្ពុជា​រួបរួម​គ្នា​ល្អ​ណាស់​ក្នុង​សន្តិភាព​ឯករាជ្យ​កសាង​ជាតិ​គ្មាន​ឈប់​ឈរ​។​ ភ្នំពេញ​ ថ្ងៃ​ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០១១​។​

Share

ព័ត៌មានទាក់ទង

Image