en     km
en     km

ប្រធាន​ក្រុមសមាជិក​សភា​សហរដ្ឋអាមេរិក​លើកទឹកចិត្ត​ឱ្យ​លោក​ កឹ​ម​ សុខា​ បន្ត​តស៊ូ​ដើម្បី​សេរីភាព​

Share

ភ្នំពេញ៖ ​ប្រធាន​ក្រុម​សមាជិកសភា​សហរដ្ឋអាមេរិក​ ទទួល​បន្ទុក​កិច្ចការ​ប្រទេស​កម្ពុជា​លោក​ អា​ឡេ​ន​ ឡូ​វិ​ន​ថា​ល់​ (Alan​ Lowenthal)​ បាន​លើកទឹកចិត្ត​ លោក​ កឹ​ម​ សុខា​ ឱ្យ​បន្ត​តស៊ូ​ទៅ​មុខ​ទៀត​ ក្នុង​បុព្វហេតុ​លទ្ធិប្រជាធិបតេយ្យ​ សេរីភាព​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ សម្រាប់​ប្រទេស​កម្ពុជា​ និង​ប្រជាពលរដ្ឋ​ខ្មែរ​។​ នេះ​បើ​តាម​ ហ្វេ​ស​ ប៊ុ​ក​ របស់​លោក​ មុត​ ច​ន្ថា​ នាយក​ខុទ្ទកាល័យ​របស់​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ចុះ​ផ្សាយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ កក្កដា​ នេះ​។​

us
​ប្រធាន​ក្រុម​សភា​សហរដ្ឋអាមេរិក​ ទទួល​បន្ទុក​កិច្ចការ​ប្រទេស​កម្ពុជា​លោក​ អា​ឡេ​ន​ ឡូ​វិ​ន​ថា​ល់​ (Alan​ Lowenthal)។ រូបភាពពី៖ Facebook ​លោក​ មុត​ ច​ន្ថា

ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ មុត​ ច​ន្ថា​ បញ្ជាក់​ថា​ កាលពី​យប់មិញ​នេះ​ លោក​ កឹ​ម​ សុខា​ និង​ លោក​ អា​ឡេ​ន​ ឡូ​វិ​ន​ថា​ល់​ បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​ លោក​ កឹ​ម​ សុខា​ ហើយ​នៅ​ក្នុង​កិច្ច​សន្ទនា​គ្នា​នេះ​ លោក​ ឥស្សរជន​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​យោបល់​គ្នា​ជំវិញ​ស្ថានការណ៍​នយោបាយ​ ដំណើរការ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន​ នៅ​ប្រទេស​កម្ពុជា​។​ នៅ​ពេល​ជាមួយ​គ្នា​នេះ​លោក​ Alan​ Lowenthal​ បាន​លើកទឹកចិត្ត​ដល់​ លោក​ កឹ​ម​ សុខា​ បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​មាន​តម្លៃ​របស់​លោក​ ដើម្បី​អនាគត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​ក្នុង​កិច្ច​សន្ទនា​នេះ​ សមាជិក​រដ្ឋសភា​សហរដ្ឋអាមេរិក​រូប​នេះ​ បាន​សន្យា​ថា​ សហរដ្ឋអាមេរិក​ នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ ចំពោះ​ស្ថានការណ៍​នយោបាយ​តានតឹង​បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា​ ហើយនឹង​បន្ត​ទំនាក់ទំនង​ និង​សហការ​ជាមួយ​ លោក​ កឹ​ម​ សុខា​ អំពី​កា​រវិ​វត្ត​នៃ​ស្ថានការណ៍​នយោបាយ​របស់​ប្រទេស​កម្ពុជា​។​

​សូម​ ជម្រាប​ថា​សមាជិក​សភា​អា​មេ​រិ​ក​លោក​ អា​ឡេ​ន​ ឡូ​វិ​ន​ថា​ល់​ គឺជា​អ្នក​ផ្ដូ​ច​ផ្ដើម​និង​អនុម័ត​ឲ្យ​មាន​សេចក្ដីសម្រេច​មួយ​របស់​សភា​អា​មេ​រិ​ក​ លេខ​ ៧២៨​ ដែល​ដាក់​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​យ៉ាង​យកចិត្ដទុកដាក់​បំផុត​ ដើម្បី​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ ហើយ​សេចក្ដីសម្រេច​នេះ​ក៏​បាន​ទាមទារ​ឲ្យ​កម្ពុជា​បញ្ឈប់​ ការ​គាបសង្កត់​លើ​សិទ្ធិ​មនុស្ស​និង​ការ​បំបិទ​សម្លេង​អ្នក​រិះគន់​នៅ​កម្ពុជា​៕

Share

Image
Image
Image