ភ្នំពេញ៖ ប្រជាពលរដ្ឋភាគច្រើន ទោះជាអ្នកមិនបានចូលរួមក្នុងកម្មវិធី បុណ្យសពលោក បណ្ឌិត កែម ឡី ឬ អ្នកដែលបានចូលរួម ក៏ដោយគឺពួកគេមានទស្សនៈដូចគ្នាៗ ថាចង់ឲ្យរក្សាសព លោកកែម ឡី ទុករហូត ដើម្បីបង្ហាញពីវីរៈភាពលោកបណ្ឌិត ដល់កូនខ្មែរបានដឹង។
គណៈកម្មការរៀបចំបុណ្យសព លោកបណ្ឌិត កែម ឡី ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្ដាញព្រះសង្ឃឯករាជដើម្បីយុត្តិធម៌សង្គម មានសង្ឃដីការថាគណៈកម្មការ និងព្យាយាមរក្សាសពលោកបណ្ឌិត កែម ឡី តាមលទ្ធភាពដែលអាចធ្វើបាន។ តែមិនរំលាយសពទេ។
ពិធីបុណ្យសព លោក កែមឡី កាន់តែមនុស្ស ចូលរួមច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ គឺមានទាំង តំណាងស្ថានទូត និងអង្គការជាតិ អន្តរជាតិ បក្សនយោបាយ។ ពួកគាត់ ចាត់ទុកឃាតកម្មលើលោក បណ្ឌិត កែម ឡី ជាការបំបិទសំឡេង អ្នករិះគន់។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់បទសម្ភាសន៍រវាង កញ្ញា ច្រឹក ស្រីអូន និង ព្រះតេជគុណ ប៊ុត ប៊ុតតិញ ដូចតទៅ៖