ភ្នំពេញ៖ កាលពីពេលមុន យុវនារីខ្មែរមិនសូវចាប់អារម្មណ៍កីឡាបាល់ទាត់ឡើយ។ កុំថាឡើយយុវនារីទាំងនោះទៅលេងបាល់ទាត់ សូម្បីតែទៅទស្សនាក៏ពួកគេមិនសូវចាប់អារម្មណ៍ទៅដែរ។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ យុវនារីមួយចំនួន បែរជាមកគាំទ្រវ័យកីឡាមួយនេះយ៉ាងខ្លាំង។ មិនតែប៉ុណ្ណាះ ពួកគេខ្លះថែមទាំងចំនាយថវិការចូលទស្សនាការប្រកួតបាល់ទាត់ ហើយមានយុវតីខ្លះទៀតថែមទាំងចូលលេងបាល់ទាត់ទៀតផង។
ចង់ដឹងថា មូលហេតុអ្វីបានជាយុវនារីខ្មែរនាសម័យនេះ ផ្លាស់ប្តូរផ្នត់គំនិតមកគាំទ្រកីឡាបាល់ទាត់វិញ សូមស្តាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សុភា ដូចតទៅ៖