en     km
en     km

ចិន​នៅ​តែ​ប្រកាស​ថា​ខ្លួន​នៅ​តែ​បន្ដ​ស្ថាបនា​កោះ​សិប្បនិម្មិត​ ទោះជា​តុលាការអន្តរជាតិ​បញ្ឈប់​ក៏​ដោយ​

Share

​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន​បាន​ធ្វើ​ឡើង​ភ្លាមៗ​ ដោយ​បញ្ជាក់​ថា​ ចិន​មាន​សិទ្ធិ​គ្រប់គ្រាន់​លើ​ការ​គ្រប់គ្រង​លើ​ដែន​អធិបតេយ្យ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​ប្រកាស់​ថា​ ខ្លួន​ក៏​ត្រូវ​តែ​ខិតខំ​ការពារ​ តំបន់​នោះ​ឲ្យ​បាន​រឹង​មាំ​ទៅ​មុខ​ទៀត​។​

philippines-china-sea
ប្រជាជន​ហ្វី​លី​ពី​ន អបអរសាទរចំពោះសេចក្តីប្រកាស់របស់តុលាការអន្តរជាតិ ដែលបានអោយ​ហ្វី​លី​ពី​នឈ្នះ។ រូបភាព៖ AFP

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ អនុរដ្ឋមន្ដ្រី​ក្រសួងការបរទេស​ចិន​ លី​ ស៊ី​មិ​ញ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ចិន​សម្រេច​បង្កើត​មូលដ្ឋាន​កងទ័ព​ជើង​អាកាស​របស់​ខ្លួន​ គឺ​ប្រយោជន៍​តែ​មួយ​គត់​ដើម្បី​សន្ដិសុខ​ប្រទេស​ជាតិ​ ដោយសារ​តែ​តំបន់​នោះ​ស្ថិត​នៅ​ក្រោម​ការ​គំរៀម​គំ​ហែង​ជា​និច្ច​ពី​បណ្ដា​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​តុលាការ​ម​ជ្ឈិ​ត្ដ​ការ​អន្ដរជាតិ​ បាន​សម្រេច​ថា​ ចិន​មិន​មាន​សិទ្ធ​អំណាច​ដើម្បី​គ្របគ្រង​តំបន់​ដែន​ជម្លោះ​ដែល​ជា​ផ្នែក​មួយ​នៃ​ដែនទឹក​ប្រទេស​ហ្វី​លី​ពី​ន​នោះ​ទេ​។​

​យ៉ាងនេះ​ក្ដី​សាលដីការ​របស់​តុលាការអន្ដរជាតិ​នេះ​ មិន​បាន​បង្គាប់​ដាច់​ណាត់​បង្ខំ​ឲ្យ​ចិន​បញ្ឈប់​សកម្មភាព​ស្ថាបនា​កោះ​សិប្បនិមិត្ដ​ទាំងនោះ​ឡើយ​។​ តែ​ប្រទេស​ហ្វី​លី​ពី​ន​ ដែល​ឈ្នះក្ដី​រឿង​នេះ​ មិន​ទាន់​ប្រកាស​ថា​ នឹង​ចូល​កាន់កាប់​ ទីនោះ​នៅ​ពេល​ណា​ទេ​ ខណៈ​ប្រជាជន​របស់​ប្រទេស​នេះ​ បាន​អបអរសាទរ​ ពាស់ពេញ​ប្រទេស​។​

​ប្រទេស​ចិន​បាន​ស្ថាបនា​ កោះ​សិប្បនិម្មិត​នៅ​ទីនោះ​ តាំងពី​ឆ្នាំ​ ២០១២​ លើ​ផ្ទៃសមុទ្រ​ ជាង​ ១០០០០​ ហិច​តា​ ដែល​វា​ជា​មូលដ្ឋាន​ ទ័ពជើងទឹក​ និង​ជើង​អាកាស​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​៕​ ប្រភព​ :BBC

Share

Image Not Found
Image

ព័ត៌មានទាក់ទង