en     km
en     km

ក្រុម​អ្នកវិភាគ​ ៖​ មរណភាព​លោក​ កែម​ ឡី​ គឺជា​សោកនាដកម្ម​នៃ​ កំ​ដៅ​នយោបាយ​ តែ​បក្ស​កាន់​អំណាច​បដិសេធ​

Share

ភ្នំពេញ៖ ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃនេះ​ក្រុម​អ្នកវិភាគ​ល្បីៗ​ឈ្មោះ​ ចំនួន​ ៣​រូប​មាន​ទស្សនៈ​ប្រហាក់​ ប្រហែល​គ្នា​ ចំពោះ​មរណភាព​របស់​ លោក​បណ្ឌិត​ កែម​ ឡី​ ដែល​ជា​អ្នកវិភាគ​ ដ៏ល្បី​ល្បាញ​នៅ​ក​ម្ព​ជា​។​

kemley
​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​ជា​អ្នកវិភាគបញ្ហាសង្គម​ ដ៏ល្បី​ល្បាញពេលផ្តល់បទ​សម្ភាសន៍​ជាមួយ​ វិទ្យុ​ស្ត្រី​FM102 នាពេលកន្លងមក។

​ទាំង​ លោក​ មាស​ នី​  លោក​ អែម​ សុវណ្ណ​រ៉ា​ និង​ លោក​ សូ​ ច​ន្ថា​ អ្នកវិភាគ​បញ្ហា​សង្គម​  មើលឃើញ​ថា​មរណភាព​ របស់​លោក​ កែម​ ឡី​ ដោយសារ​ខ្មាន់កាំភ្លើង​ បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ កាលពី​ថ្ងៃអាទិត្យ​ទី​ ១០​ កក្កដា​ គឺ​ សញ្ញា​នៃ​ការ​សោកសៅ​រិ៍​ថ្មី​ទៀត​ ចំពោះ​ប្រវត្តិសាស្ត្រ​កម្ពុជា​។​ ប៉ុន្តែ​ពួក​គាត់​ បញ្ជាក់​ថា​ការ​បាញ់​សម្លាប់​ អ្នកវិភាគ​រូប​នេះ​ គឺ​ហេតុការណ៍​ពិត​មួយ​ព្រោះ​ តែ​កើតឡើង​ចំ​ពេល​ស្ថានភាព​នយោបាយ​ ឡើង​កំ​ដៅ​។​ ពួក​គាត់​ថា​គ្មាន​ នរណា​ចំណេញ​ជាង​នរណា​ក្រៅពីការ​ ខាតបង់​សម្រាប់​ជាតិ​ បើ​ទោះជា​ បក្ស​សង្គ្រោះ​ជាតិ​ អាច​ទាញ​ ផលប្រយោជន៍​ពី​ករណី​នេះ​ក្ដី​ ។​

​ពួក​គាត់​ថា​ ដើមចម​ គឺ​ ដោយសារ​លោក​ កែម​ ឡី​ និយាយ​ចំ​សាច់​រឿង​ពេក​។​ តែ​បែប​នេះ​ក្ដី​ អ្នក​នាំ​បក្ស​កាន់​អំណាច​ ចាត់​ទុក​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​ថា​ មិន​មាន​ភាព​ត្រឹមត្រូវ​ ព្រោះ​ គ្មាន​អ្វី​ដែល​ នយោបាយ​ឡើង​កំ​ដៅ​នោះ​ទេ​។​ លោក​ថា​ឡើង​កំ​ដៅ​ ឬ​កម្ពុជា​ប្រឈម​មុខ​ បញ្ហា​អ្វី​គឺ​ទ​ង្វើ​របស់​ គណបក្សប្រឆាំង​។​

Analyser-pre13-pre
(ពីឆ្វេង)លោក​បណ្ឌិត​ មាស ​នី​ និង ​លោក​ សូ​ ច​ន្ថា

​តទៅ​នេះ​ ជា​ការ​ពន្យល់​ របស់​ លោក​បណ្ឌិត​ មាស ​នី​  អ្នកវិភាគ​ បញ្ហា​សង្គម​ ៖

 

​ចំណែក​លោក​ សូ​ ច​ន្ថា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ ក៏​បាន​បញ្ចេញ​ការ​យល់​ឃើញ​របស់​លោក​ដូចនេះ​ដែរ​៖

 

​រីឯ​លោក​ អែម​ សុវណ្ណ​រ៉ា​ អ្នកវិភាគ​មួយ​រូប​ និង​ជា​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​បាន​បកស្រាយ​ដោយ​មាន​អំណះអំណាង​ដូច​តទៅ​នេះ​ដែរ​៖

ស្តាប់សំឡេង៖

 

 

 

 

​ទោះ​យ៉ាងណា​ក៏​ដោយ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ដ​ បាន​ព្យាយាម​ធ្វើ​បទ​សំភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ដែរ​ថា​ គ្មាន​ស្ថានភាព​នយោបាយ​ឡើង​កម្ដៅ​អ្វី​ទេ​ ។​ អ្នក​ណា​ដែល​ថា​ ឡើង​កម្ដៅ​គឺ​សុទ្ធ​សឹង​ជា​ក្រុម​អ្នក​រិះគន់​មិន​មានការ​ពិចារណា​និង​ថ្លឹងថ្លែង​ឲ្យ​បាន​ច្បាស់លាស់​។​ លោក​ថា​ មរណភាព​របស់​លោក​ កែម​ ឡី​ ក៏​មិនមែន​កើតឡើង​ដោយសារ​តែ​ការ​ឡើង​កម្ដៅ​នយោបាយ​នោះ​ដែរ​។​

ស្តាប់សំឡេង៖

 

 

 

 

​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ត្រូវ​បាន​សហគមន៍​អន្ដរជាតិ​មើលឃើញ​ថា​ ងាយ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ ងាយ​គ្រោះថ្នាក់​ ខណៈ​ដែល​ពួក​គេ​ រិះគន់​បក្ស​កាន់​អំណាច​ថា​កំពុង​តែ​ ចាត់វិធានការ​តាម​ផ្លូវ​តុលាការ​ ដើម្បី​បំបាត់​សម្លេង​ក្រុមប្រឆាំង​ ដូច​ជា​ករណី​ លោក​ កឹ​ម​ សុខា​ លោក​ សម​ រង្សី​ លោក​ អ៊ុំ​ សំ​អាន​ និង​ លោក​ សមាជិក​ព្រឹទ្ធសភា​រួម​នឹង​មន្ដ្រី​អង្គការសិទ្ធិមនុស្ស​ សមាជ​គម​ន៍​អា​ថ​ហុ​ក​ ជាដើម​ ៕ ​

 

 

 

 

 

 

Share

ព័ត៌មានទាក់ទង

Image