en     km
en     km

លោក​ អ៊ុំ​ សំ​អាន​៖​ ខ្ញុំ​ដេក​ក្នុង​គុក​គឺ​មាន​សុវត្ថិភាព​ជាង​បើ​មិន​ស្រួល​គឺ​ដូច​ លោក​បណ្ឌិត​ កែម​ ឡី​

Share

​ភ្នំពេញ​៖​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ឃុំខ្លួន​ក្នុង​សំនុំរឿង​ព្រំដែន​ បាន​និយាយ​ថា​ រស់នៅ​ក្នុង​ពន្ធនាគារ​មាន​សុវត្ថិភាព​ជាង​រស់នៅ​ខាងក្រៅ​ បើ​មិន​ដូច​នោះ​នឹង​មាន​វាសនា​ ដូច​បណ្ឌិត​ កែម​ ឡី​។ ការ​ថ្លែង​របស់​តំណាងរាស្ត្រ​ដូចនេះ​ បន្ទាប់​ពី​សាលាឧទ្ធរណ៍​ បាន​បដិសេធ​ស្នើ​សុំ​មោឃភាព​នីតិវិធី​នៃ​ការ​ឃុំខ្លួន​ដោយ​តុលាការ​រាជធានី​ភ្នំពេញ​។​ តែ​មន្ត្រី​រដ្ឋាភិបាល​ថា​ សំដី​របស់​លោក​អ៊ុំ​ សំ​អាន​ ជា​ការ​កេង​ចំណេញ​នយោបាយ​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

Um-Saman17
​លោក​ អ៊ុំ​ សំ​អាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​

​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ បាន​ដឹក​តាម​រថយន្ត​មណ្ឌល​អប់រំ​ម​១​ មក​កាន់​សាលាឧទ្ធរណ៍​ ដើម្បី​ស្តាប់​សវនាការ​ក្នុង​សំណុំរឿង​មោឃភាព​នីតិវិធី​នៃ​ការ​ឃុំខ្លួន​ដោយ​តុលាការ​រាជធានី​ភ្នំពេញ​ នៅ​ ថ្ងៃ​ទី​១២​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៦​នេះ​។​

​ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវ​ពណ៌​ស្លា​ទុំ​ ហើយ​ដៃ​ជាប់​ខ្នោះ​ លោក​ អ៊ុំ​ សំ​អាន​ ដែល​គេ​ដាក់​រហស្សនាម​ថា​ ជា​ជន​សកម្ម​រឿង​ព្រំដែន​បាន​និយាយ​ថា​លោក​ សន្តិសុខ​ បច្ចុប្បន្ន​នេះ​ មិន​អំណោយ​ ផល​សំរាប់​លោក​ ទេ​ បើ​មិន​ដូច​ឆ្នេះ​ គឺ​អាច​មាន​វាសនា​ ដូច​លោក​ កែម​ ឡី​ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​។

​លោក​ អ៊ុំ​ សំ​អាន​៖«​តុលាការ​ឃុំខ្លួន​ខ្ញុំ​អ្នកតំណាង​រាស្ត្រ​ទាំង​មាន​អភ័យឯកសិទ្ធិ​ ប៉ុណ្ណ​យ៉ាងណា​ក៏​ដោយនៅ​ក្នុង​ពន្ធនាគារ​មាន​សុវត្ថិភាព​ជាង​នៅ​ក្រៅ​ពន្ធនាគារ​ ព្រោះ​បើ​នៅ​ក្រៅ​ពន្ធនាគារ​អាច​មាន​វាសនា​ដូច​លោក​បណ្ឌិត​ កែម​ ឡី​»​។​
​លោក​ អ៊ុំ​ សំ​អាន​ និយាយ​បាន​តែ​ប៉ុន្មាន​ម៉ាត់​នេះ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ ឡើង​រថយន្ត​ទៅ​ កាន់​ពន្ធនាគារ​វិញ​។​
​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក​ ជិន​ ម៉ា​លី​ន​ បាន​បដិសេធ​ទៅ​និង​ប្រសាសន៍​របស់​លោក​ អ៊ុំ​ សំ​អាន​ ដែល​តំណាងរាស្ត្រ​រូប​នេះ​ថា​ ការ​រស់នៅ​ក្នុង​ពន្ធនាគារ​មាន​សុវត្ថិភាព​ជាង​រស់នៅ​ខាងក្រៅ​។​

​លោក​ ជិន​ ម៉ា​លី​ន​ បាន​ចាត់​ទុក​ប្រសាសន៍​របស់​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​រូប​នេះ​ ដើម្បី​ចំណេញ​នយោបាយ​ប៉ុណ្ណោះ​។​ អ្នកនាំពាក្យ​រូប​នេះ​ បាន​បញ្ជាក់​ថា​ ការ​ផ្ញើ​សារ​របស់​លោក​ អ៊ុំ​ សំ​អាន​ នេះ​មិន​ប៉ះពាល់​ដល់​ស្ថាប័ន​យុត្តិធម៌​ឡើយ​។​

​លោក​ ជិន​ ម៉ា​លី​ន​៖«​ យោបល់​របស់ខ្ញុំ​ ខ្ញុំ​គិត​ថា​ ជា​ការ​និយាយ​គឺ​ សារ​នយោបាយ​ ជា​កេង​ចំណេញ​ផ្នែក​នយោបាយ​របស់​គាត់​ទេ​ ដើម្បី​គាត់​ចង់​បញ្ជាក់​ថា​ ខាងក្រៅ​មាន​អ​ស្ថិរភាព​ដែល​ជា​បំណងប្រាថ្នា​របស់​គណបក្ស​គាត់​។​ ខ្ញុំ​គិត​ថា​ មែន​តែ​ន​ទៅ​គាត់​គួរតែ​និយាយ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​គាត់​ធ្វើ​បណ្តឹង​ បដិសេធ​នីតិវិធី​»​។​

​ការ​នាំ​ខ្លួន​ អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ រូប​នេះ​ មក​កាន់​សាលាឧទ្ធរណ៍​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ គឺ​ដើម្បី​មក​បំភ្លឺ​ រឿង​លោក​ប្ដឹង​ មោឃភាព​នី​តី​វិធី​ របស់​តុលាការ​រាជធានី​ភ្នំពេញ​ដែល​ឃុំខ្លួន​ លោក​ តែ​សាលាឧទ្ធរណ៍​ច្រានចោល​។​

​លោក​ ហែម​ សុ​ជាតិ​ មេធាវី​ការពារ​ក្តី​ លោក​ អ៊ុំ​ សំ​អាន​ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​បដិសេធ​របស់​សភា​ស៊ើបសួរ​ សាលាឧទ្ធរណ៍​ គឺ​មិន​ត្រឹមត្រូវ​ព្រោះ​ សាលាក្ដី​ជាន់ខ្ពស់​នេះ​ មាន​សមត្ថកិច្ច​រឿង​នេះ​។​

​លោក​ សុ​ជាតិ​៖«​ខ្ញុំ​យល់​ឃើញ​ថា​ សភា​ស៊ើបសួរ​គាត់​មាន​សមត្ថកិច្ច​អាច​ពិចារណា​ ព្រោះ​គាត់​ត្រូវ​ពិនិត្យ​អំពី​និ​យាន្ត​ភាព​នៃ​នីតិវិធី​ ប៉ុន្តែ​សភា​ស៊ើបសួរ​គាត់​យល់​ថា​ ចំណាត់ការ​របស់​យ្យា​ការ​សាលាដំបូង​ និង​ចៅក្រម​ស៊ើបសួរ​ សម្រាប់​សភា​ស៊ើបសួរ​គាត់​យល់​ថា​ជា​រឿង​ត្រឹមត្រូវ​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ជា​មេធាវី​នៅ​តែ​ចាត់​ទុក​ថា​មិនមែន​ជា​ការ​ត្រឹមត្រូវ​ទេ​»​។​

​លោក​ ហែម​ សុ​ជាតិ​ បាន​បន្ត​ថា​ ក្រុម​មេធាវី​របស់​អ្នកតំណាង​រាស្ត្រ​រូប​នេះ​ នឹង​ដាក់​ពាក្យ​ប្តឹង​សារ​ទុក​ទៅ​តុលាការ​កំពូល​ទៀត​។​

​លោក​ អ៊ុំ​ សំ​អាន​ ជា​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១០​ មេ​សា​ ឆ្នាំ​២០១៦​ គឺ​ភ្លាមៗ​បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​អា​មេ​រិ​ក​ ហើយ​ការ​ចាប់ខ្លួន​ធ្វើ​ឡើង​ទាំង​កណ្ដាល​យប់​។​ លោក​ត្រូវ​បាន​ចោទ​ពី​ករណី​ក្លែង​ផែនទី​ ទាក់ទិន​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។​ ករណី​របស់​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​ថា​ជា​រឿង​នយោបាយ​ ។​ លោក​ អ៊ុំ​ សំ​អាន​ កាលពី​ថ្មីៗ​នេះ​មុន​ លោក​ដើរ​ចូល​ សាលាឧទ្ធរណ៍​ លោក​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ មាន​តែ​សម្ដេច​ ហ៊ុន​ សែន​ អាច​ដោះ​លែង​លោក​ មាន​សេរីភាព​ វិញ​ ដែល​លោក​ថា​ រឿង​លោក​គឺជា​រឿង​នយោបាយ​៕ ​

Share

Image
Image
Image