US៖ សហរដ្ឋអាមេរិកបានប្រកាសថា ការផ្ទុះអំពើហិង្សាមួយដែលបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់នៅក្នុងប្រទេសស៊ូដង់ខាងត្បូង គឺត្រូវតែបញ្ឈប់ឱ្យបាន។
សេតវិមានបានព្រមានថា អ្នកដែលព្យាយាមរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការប្រយុទ្ធគ្នានេះ នឹងត្រូវទទួលខុស ត្រូវលើបញ្ហានេះ។
អង្គការសហប្រជាជាតិបានអំពាវនាវរឹបអូសអាវុធជាបន្ទាន់ ហើយអង្គការសហប្រជាជាតិក៏បានផ្តល់ឱ្យឧទ្ធម្ភាគចក្រប្រយុទ្ធផងដែរ ដើម្បីពង្រឹងដល់កងកម្លាំងរក្សាសន្តិភាពរបស់ប្រទេសនេះ។
នៅថ្ងៃនេះ អំពើហិង្សារវាងកងកម្លាំងស្មោះត្រង់នឹងលោកប្រធានាធិបតី Salva Kiir និងកងទ័ពរបស់អនុប្រធានាធិបតី Riek Machar បានប៉ះទង្គិចគ្នានៅក្នុងរដ្ឋធានីជូបា(Juba)៕
ប្រភព៖BBC
ប្រភពវីដេអូពី BBC
Post Views: 191