en     km
en     km

កូនស្រី​ អ្នក​ជាប់​ឃុំ​ ករណី​នាង​ស្រី​មុំ​ថា​ លោក​ កែម​ ទ្បី​ កំពុង​ខិតខំ​ជួយ​ឪពុក​នាង?

Share

ភ្នំពេញ៖ ​កញ្ញា​ សាន្ត​ វឌ្ឍនៈ​វ​ត្តី​ ជា​កូនស្រី​ពៅ​របស់​លោក​ យី​ សុខសាន្ត​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ ជាមួយនឹង​ អ្នក​រួមការ​ងារ​របស់​លោក​ ៤​រូប​ទៀត​ និយាយ​ថា​លោក​បណ្ឌិត​ កែម​ ទ្បី​ កំពុង​ខិតខំ​ជួយ​ឪពុក​កញ្ញា​ ដែល​នាង​ថា​មិន​គួរ​ណា​ លោក​ស្លាប់​យ៉ាង​អយុត្តិធម៌​ដូចនេះ​។​

kemley-cry-pre
កញ្ញា​ សាន្ត​ វឌ្ឍនៈ​វ​ត្តី​ ជា​កូនស្រី​ពៅ​របស់​លោក​ យី​ សុខសាន្ត​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក

​កញ្ញា​ បាន​មក​ចូលរួម​រំលែក​មរណៈទុក្ខ​លោក​បណ្ឌិត​ កែម​ ទ្បី​ ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃអាទិត្យ​ ទី​១០​ ខែកក្កដា​។​

​កញ្ញា​បន្ត​ថា​ លោក​បណ្ឌិត​ កែម​ ឡី​ ជា​បញ្ញា​ជន​ក្លាហាន​ ដើម្បី​សង្គម​ហើយ​ជួយ​អ្នក​ក្រីក្រ​ ដែល​កញ្ញា​ថា​ នាង​សោក​សា្ដ​យ​ខ្លាំង​  ហើយ​ពេល​កញ្ញា​ទៅ​ជួប​សួរសុខទុក្ខ​ឪពុក​ គឺ​នាង​នឹង​ និយាយ​ពី​ពលរដ្ឋ​តួ​ញ​ យំសោក​ស្ដាយស្រណោះ​បាត់បង់​ រូប​កាយ​អ្នកវិភាគ​បញ្ហា​សង្គម​ ដ៏​ល្បី​ រូប​នេះ​។​ ​សូម​ស្ដាប់​ បទ​សម្ភាសន៍​រវាង​ លោក​ ជួន​ សា​រ៉េ​ត​ និង​កញ្ញា​ សាន្ត​ វឌ្ឍនៈ​វ​ត្តី​ ដូច​តទៅ​៖

 

Share

Image
Image
Image