ភ្នំពេញ៖ កញ្ញា សាន្ត វឌ្ឍនៈវត្តី ជាកូនស្រីពៅរបស់លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ជាមួយនឹង អ្នករួមការងាររបស់លោក ៤រូបទៀត និយាយថាលោកបណ្ឌិត កែម ទ្បី កំពុងខិតខំជួយឪពុកកញ្ញា ដែលនាងថាមិនគួរណា លោកស្លាប់យ៉ាងអយុត្តិធម៌ដូចនេះ។
កញ្ញា បានមកចូលរួមរំលែកមរណៈទុក្ខលោកបណ្ឌិត កែម ទ្បី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា។
កញ្ញាបន្តថា លោកបណ្ឌិត កែម ឡី ជាបញ្ញាជនក្លាហាន ដើម្បីសង្គមហើយជួយអ្នកក្រីក្រ ដែលកញ្ញាថា នាងសោកសា្ដយខ្លាំង ហើយពេលកញ្ញាទៅជួបសួរសុខទុក្ខឪពុក គឺនាងនឹង និយាយពីពលរដ្ឋតួញ យំសោកស្ដាយស្រណោះបាត់បង់ រូបកាយអ្នកវិភាគបញ្ហាសង្គម ដ៏ល្បី រូបនេះ។ សូមស្ដាប់ បទសម្ភាសន៍រវាង លោក ជួន សារ៉េត និងកញ្ញា សាន្ត វឌ្ឍនៈវត្តី ដូចតទៅ៖