តុលាការមជ្ឈឹត្តការអន្តរជាតិអង្គការសហប្រជាជាតិអន្តរជាតិ ដែលបានចំណាយពេលជាយូរមកហើយដើម្បីផ្តល់សេចក្តី សម្រេចមួយ ទាក់ទងនឹងពាក្យបណ្តឹងដ៏ចម្រូងចម្រាស់រវាងប្រទេសចិន និងហ្វីលីពិន ទាក់ទងជំលោះក្នុងសមុទ្រចិនខាង ត្បូងត្រូវគេរំពឹងថា នឹងសាលក្រមរបស់ខ្លួននៅថ្ងៃនេះ។
ប្រទេសហ្វីលីពិនបានប្តឹងករណីនេះ មកកាន់តុលាការទីក្រុងឡាដោយខ្លួនឯង ខណៈដែលប្រទេសនេះ អះអាងថា សកម្ម ភាពលុកលុយរបស់ចិននៅក្នុងតំបន់ជំលោះនេះ ជាការប្រឆាំងនឹងច្បាប់អន្តរជាតិ។
ប្រទេសចិនបានអះអាងថា ប្រហែល ៩០% នៃសមុទ្រចិនខាងត្បូង រួមទាំងតំបន់ថ្មប៉ប្រះទឹក និងកោះមួយចំនួនជារបស់ខ្លួន ប៉ុន្តែប្រទេសដទៃទៀតក៏បានអះអាងថា ជារបស់ពួកគេផងដែរ។
ទោះយ៉ាងណាប្រទេសចិននៅតែអះអាងថា ខ្លួននឹងមិនទទួលស្គាល់សាលក្រមមជ្ឈឹត្តការតុលាការអន្តរជាតិនេះទេ ហើយក៏បានបដិសេធមិនចូលរួមស្តាប់ការប្រកាសសាលក្រមនេះទេនៅថ្ងៃនេះដែរ។
សូមបញ្ជាក់ថា សាលក្រមមជ្ឈឹត្តការអន្តរនឹងត្រូវចេញលទ្ធផលនៅថ្ងៃអង្គារទី ១២ កក្តដានេះ ពោលគឺនៅពេលរសៀល ម៉ោងនៅក្នុងប្រទេសកម្ពុជា៕
ប្រភព៖BBC
https://www.youtube.com/watch?v=gD9oVwK4Qww
ប្រភពវីដេអូ៖ BBC