en     km
en     km

តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អង្គការសហប្រជាជាតិ​ នឹង​ចេញ​សាលដីកា​ជំ​លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃនេះ​(មានវីដេអូ)🎥

Share

តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​អង្គការសហប្រជាជាតិ​អន្តរជាតិ​ ដែល​បាន​ចំណាយពេល​ជា​យូរ​មក​ហើយ​ដើម្បី​ផ្តល់​សេចក្តី សម្រេច​មួយ​ ទាក់ទង​នឹង​ពាក្យបណ្តឹង​ដ៏​ចម្រូងចម្រាស់​រវាង​ប្រទេស​ចិន​ និង​ហ្វី​លី​ពិន​ ទាក់ទង​ជំ​លោះ​ក្នុង​សមុទ្រ​ចិន​ខាង ត្បូង​ត្រូវ​គេ​រំពឹង​ថា​ នឹង​សាលក្រម​របស់​ខ្លួន​នៅ​ថ្ងៃនេះ​។​

china-sea
រូបដែនកោះជំលោះសមុទ្រចិនខាងត្បូង។រូបភាពពីREUTERS

​ប្រទេស​ហ្វី​លី​ពិន​បាន​ប្តឹង​ករណី​នេះ​ មក​កាន់​តុលាការ​ទីក្រុង​ឡា​ដោយ​ខ្លួនឯង​ ខណៈ​ដែល​ប្រទេស​នេះ​ អះអាង​ថា​ សកម្ម ភាព​លុកលុយ​របស់​ចិន​នៅ​ក្នុង​តំបន់​ជំ​លោះ​នេះ​ ជា​ការ​ប្រឆាំង​នឹង​ច្បាប់​អន្តរជាតិ​។​

​ប្រទេស​ចិន​បាន​អះអាង​ថា​ ប្រហែល​ ៩០%​ នៃ​សមុទ្រ​ចិន​ខាងត្បូង​ រួម​ទាំង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ និង​កោះ​មួយ​ចំនួន​ជា​របស់​ខ្លួន​ ប៉ុន្តែ​ប្រទេស​ដទៃ​ទៀត​ក៏​បាន​អះអាង​ថា​ ជា​របស់​ពួក​គេ​ផង​ដែរ​។​

​ទោះ​យ៉ាងណា​ប្រទេស​ចិន​នៅ​តែ​អះអាង​ថា​ ខ្លួន​នឹង​មិន​ទទួលស្គាល់​សាល​ក្រមម​ជ្ឈឹ​ត្ត​ការ​តុលាការអន្តរជាតិ​នេះ​ទេ​ ហើយ​ក៏​បាន​បដិសេធ​មិន​ចូលរួម​ស្តាប់​ការ​ប្រកាស​សាលក្រម​នេះ​ទេ​នៅ​ថ្ងៃនេះ​ដែរ​។​

​សូម​បញ្ជាក់​ថា​ សាល​ក្រមម​ជ្ឈឹ​ត្ត​ការ​អន្តរ​នឹង​ត្រូវ​ចេញ​លទ្ធផល​នៅ​ថ្ងៃ​អង្គារ​ទី​ ១២​ ក​ក្ត​ដា​នេះ​ ពោល​គឺ​នៅ​ពេល​រសៀល​ ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

ប្រភព៖BBC

https://www.youtube.com/watch?v=gD9oVwK4Qww

ប្រភពវីដេអូ៖ BBC

Share

Image
Image
Image