en     km
en     km

​លោក​ អ៊ុំ​ សំ​អាន​ ៖​មេដឹកនាំ​កម្ពុជា​ចាប់​អ្នក​សេ្ន​ហា​ជាតិ​ដើម្បី​បំពេញចិត្ត​វៀតណាម​(មានវីដេអូ)??

Share

ភ្នំពេញ៖ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ឃុំខ្លួន​ក្នុង​សំនុំរឿង​ព្រំដែន​ បាន​និយាយ​វាយប្រហារ​លើ​មេដឹកនាំ​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ថា​ ការ​ចាប់ខ្លួន​អ្នក​ស្នេហា​ជាតិ​គឺជា​ការ​តម្រូវ​ចិត្ត​មេដឹកនាំ​វៀតណាម​។​

 

um-saman
លោក អ៊ុំ សំអាន អ្នកតំណាងមណ្ឌលសៀមរាម ពីគណបក្សសង្គ្រោះជាតិ។

​លោក​បាន​និយាយ​ដូចនេះ​ ខណៈ​លោក​ត្រូវ​បាន​នាំ​ខ្លួន​ជា​ថ្មី​ទៀត​ ចូល​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១២​ កក្កដា​នេះ​។​
​ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវ​ពណ៌​ស្លា​ទុំ​ ហើយ​ដៃ​ជាប់​ខ្នោះ​លោក​ អ៊ុំ​ សំ​អាន​ ដែល​គេ​ដាក់​រហស្សនាម​ថា​ ជា​ជន​សកម្ម​រឿង​ព្រំដែន​បាន​និយាយ​ថា​ ការ​ចាប់ខ្លួន​អ្នក​ស្នេហា​ជាតិ​កន្លង​មក​ គឺ​ធ្វើ​ឡើង​ដើម្បី​បំពេញចិត្ត​ វៀតណាម​ ហើយ​ជាមួយ​គ្នា​នេះ​លោក​បាន​ទាមទារ​ឱ្យ​បក្ស​កាន់​អំណាច​ ពិចារណា​ករណី​នេះ​ឡើង​វិញ​។​ ​លោក​ អ៊ុំ​ សំ​អាន​៖«​អ្នក​ការពារ​ព្រំដែន​បែប​ជា​ជាន់​គុក​ ចំណែកឯ​អ្នក​កាត់​ដី​ឱ្យ​យួន​បែរជា​រួចខ្លួន​នឹង​ក្លាយជា​អ្នក​ស្នេហា​ជាតិ​ទៅ​វិញ​។​ យើង​ដឹង​ហើយ​ថា​មេដឹកនាំ​យើង​កាត់​ដី​ឱ្យ​យួន​ដើម្បី​តបស្នង​សងគុណ​ដែល​បាន​លើក​បន្តុប​កាត់​តាំងពី​ទស​វត្ស​ទី​៨០»​។​

តែ​បែប​នេះ​ក្ដី​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បដិសេធ​។​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសា សន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ អ្វី​ដែល​លោក​ អ៊ុំ​ សំ​អាន​ បាន​ចោទប្រកាន់​នេះ​គឺជា​រឿង​មិន​ពិត​ ។​ លោក​អះអាង​ថា​ បក្ស​កាន់​អំណាច​មាន​ជំហរ​ឯករាជ្យ​ មិន​រណប​ប្រទេស​ណាមួយ​ឡើយ​។​ លោក​ សុខ​ ឥ​សាន្ត​៖«​នេះ​ជា​គំនិត​លោក​ អ៊ុំ​ សំ​អាន​ ដែល​លោក​មាន គំនិត​កេង​ចំនេញ​ខាង​នយោបាយ​ ហើយ​ថា​គំនិត​ធ្វើ​ខ្ញុំគេ​តាំងពី​ដើម​មក​អ​ញ្ចឹ​ង​ ហើយ​អួត​ឯង​ជា​អ្នក​ឯករាជ្យ​ ជា​អ្នក​មិន​ចំណុះ​អ្នក​ណា​ អា​នឹង​វា​មិន​ត្រឹមត្រូវ​ទេ​គ្រាន់តែ​ស្ដាប់​មតិ​គាត់​យើង​ដឹង​ជា​មនុស្ស​លាប​ពណ៌​ ឆ្លៀតឱកាស​កេង​ចំនេញ​នយោបាយ​ឲ្យ​ខ្លួនឯង​ជា​រឿង​ធម្មតា​ដែល​គាត់​នៅ​បក្ស​ប្រឆាំង​ គាត់​តែង​និយាយ​អ​ញ្ចឹ​ង​គ្មាន​អី​ចំលែក​ទេ​»​។​

លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ក​ក្ត​ដា​នេះ​ ដើម្បី​មក​បើក​សវនាការ​រឿង​លោក​សុំ​ទុក ជា​មោឃភាព​នី​តី​វិធី​នៃ​ការ​ឃុំខ្លួន​ដោយ​តុលាការ​រាជធានី​ភ្នំពេញ​។​

​លោក​ អ៊ុំ​ សំ​អាន​ ជា​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១០​ មេ​សា​ ឆ្នាំ​២០១៦​ គឺ​ភ្លាមៗ​បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​អា​មេ​រិ​ក​ ហើយ​ការ​ចាប់ខ្លួន​ធ្វើ​ឡើង​ទាំង​កណ្ដាល​យប់​។​   

​លោក​ត្រូវ​បាន​ចោទ​ពី​ករណី​ក្លែង​ផែនទី​ ទាក់ទិន​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។​ ​ករណី​របស់​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​ថា​ជា​រឿង​នយោបាយ​៕​

Share

ព័ត៌មានទាក់ទង

Image