ភ្នំពេញ៖ វិទ្យាស្ថានសារគមនាគមន៍កម្ពុជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងផ្តល់អាហារូបករណ៍ចំនួន ១៥កន្លែងដល់បេក្ខជនដែលជាអ្នកសារព័ត៌មាន និងអ្នកបម្រើការក្នុងវិស័យព័ត៌មាន ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាល ដែលនឹងប្រព្រឹត្តទៅនៅខែសីហា ដល់ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការឧបត្ថម្ភពីទីភ្នាក់ងារ SIDA តាមរយៈអង្គការ UNESCO ភ្នំពេញ។
វគ្គបណ្ដុះបណ្ដាលនេះបែងចែកជា ២ ដំណាក់កាល។
ដំណាក់កាលទី១ ផ្តោតទៅលើការបណ្តុះបណ្តាលក្នុងថ្នាក់ ដែលសិក្ខាកាមនឹងសិក្សាអំពីចំណេះដឹងលើជំនាញសិទ្ធិទទួលព័ត៌មាន ការសរសេរព័ត៌មានបែបស៊ើបអង្កេត និងក្រមសីលធម៌សារព័ត៌មាន។
ដំណាក់កាលទី២ សិក្ខាកាមនឹងតម្រូវឱ្យចុះអនុវត្តផ្ទាល់ ដើម្បីផលិតអត្ថបទបែបស៊ើបអង្កេតមួយ។
សូមបញ្ជាក់ថា ដំណាក់កាលទី១ នឹងប្រព្រឹត្តិទៅនៅខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ២០១៦។ និងដំណាក់កាលទី២ ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០១៦ ហើយបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០១៧។
ចំពោះព័ត៌មានលម្អិត សូមទាក់ទងតាមទូរស័ព្ទ ០២៣ ៦៥១ ០៣៣៣/ ០៨៩ ៨៧ ៨៧ ៦៤ ឬសារអេឡិចត្រូនិច [email protected]៕