Venezuela ៖ មន្ត្រី វេណេ ហ្ស៊ុយអេឡា បាននិយាយថា មនុស្សរាប់ពាន់នាក់របស់ប្រទេសនេះ បានសម្រុកឆ្លងព្រំ ដែន ចូលទៅក្នុងប្រទេសកូឡុំប៊ី ដើម្បីចូលទិញម្ហូបអាហារ និងថ្នាំពេទ្យដើម្បីប្រើប្រាស់។
តាបបណ្ដាញផ្សាយព័ត៌មាន BBC ព្រំដែនប្រទេសទាំងពីរនេះ ត្រូវបានបិទដោយប្រទេស វេណេ ហ្ស៊ុយអេឡា កាលពីចុងខែសីហា ព្រោះការបិទច្រកព្រំដែននេះ ជាផ្នែកមួយនៃការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដែលតែងតែកើតមានជារឿយៗ ខណៈច្រកព្រំដែនត្រូវបើកតែ ១២ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។
ប្រទេស វេណេ ហ្ស៊ុយអេឡា បានធ្លាប់ក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងដុនដាប ហើយប្រជាពលរដ្ឋប្រទេសនេះ បានពុះពារយ៉ាងខ្លាំងដើម្បីទិញស្បៀងអាហារចិញ្ចឹមគ្រួសាររបស់ពួកគេ។
កាលពីសប្តាហ៍មុន ស្ត្រីប្រទេស វេណេ ហ្ស៊ុយអេឡា ប្រមាណ ៥០០នាក់បានវាយទម្លុះប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនដើម្បីស្វែងរកអាហារ។
ប្រធានាធិបតី វេណេ ហ្ស៊ុយអេឡា លោក Nicolas Maduro បានបញ្ជាឱ្យបិទព្រំដែននេះ ដោយសារតែ តំបន់ព្រំដែននេះ ត្រូវបានរងការជ្រៀតជ្រែកលួចចូលដោយកងទ័ពប្រទេសកូឡុំប៊ី។
វិធានការនេះនាំឱ្យមានការឃាឃាំងដឹកទំនិញរត់ពន្ធពីប្រទេស Venezuela ទៅកាន់ប្រទេសកូឡុំប៊ី។
ពួកមន្ត្រីកូឡំប៊ីបានប្រាប់ BBC ថាប្រជាជនប្រមាណ ៣៥០០០នាក់ បានឆ្លងចូលចន្លោះព្រំដែនប្រទេសទាំងពីរ គឺនៅទីក្រុង San Antonio del Tachira នៃប្រទេស វេណេ ហ្ស៊ុយអេឡា និងនៅទីក្រុង Cucuta នៃប្រទេសកូឡុំប៊ី៕
ប្រទេស៖ BBC