loader

អ្នកនាំពាក្យ​តុលាការ​៖​ ជនល្មើស​បាញ់​លោក​ កែម​ ឡី​ មិន​ទាន់​នាំ​ខ្លួន​មក​កាន់​តុលាការ​នៅឡើយ

​បុរស​ម្នាក់​ដែល​អះអាង​ថា​បាន​សម្លាប់​លោក​ បណ្ឌិត​ កែម​ ឡី​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​សាកសួរ​របស់​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​។​ នេះ​បើ​យោង​តាម​លោក​ លី​ សុ​ផា​ណា​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

kem-ley-thum-07-10
លោក​ បណ្ឌិត​ កែម​ ឡី​ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា​។

លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​រយៈ​តេ​ឡេ​ក្រាម​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែកក្កដា​ នេះ​ថា​បុរស​ម្នាក់​ដែល​សារភាព​ថា​ ជា​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​នយោបាយ​ កំពុង​ត្រូវ​បាន​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​។​

​លោក​ ជួន​ សុវណ្ណ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ ជន​ដៃដល់​មានឈ្មោះ​ ទិ​ត​ សំ​អុល​ ហៅ​ ជួប​ សម្លាប់​ បាន​សារភាព​ថា​ ហេតុផល​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ដោយសារ​តែ​ ជន​នោះ​ចោទប្រកាន់​ថា​ លោក​ កែម​ ឡី​  ជំពាក់​លុយ​៣​ពាន់​ដុល្លារ​ ហើយ​មិន​សង​។

​គួ​រំ​ឮ​កថា​លោក​ បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ត្រូវ​បាន​គេ​បាញ់​សម្លាប់​ នៅ​ក្នុង​ Star​ Mart​ មួយ​នៅ​ក្នុង​ខណ្ឌចំការមន​ ក្បែរ​ស្តុ​ប​បូកគោ​ នៅ​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៦​។​

​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​កុំឱ្យ​យក​ករណី​មរណៈភាព​ លោក​បណ្ឌិត​ កែម​ ឡី​ ជា​បញ្ហា​រឿង​នយោបាយ​ ដែល​សម្ដេច​ថា​ មាន​ឃាតកម្ម​ កើតឡើង​ទៅ​លើ​បុគ្គល​លិចធ្លោ​ជា​ច្រើន​ កន្លង​មក​ នេះ​។​

​សម្ដេច​នាយក​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ ក្នុង​ពិធី​សម្ពោធ​ អាគារ​កងរាជអាវុធហត្ថ​លើ​ ផ្ទៃ​ប្រទេស​ នៅ​ថ្ងៃនេះ​ថាស​ម្ដេច​មានការ​សោកស្ដាយ​ ចំពោះ​ការ​បាត់បង់​ លោក​ កែម​ ឡី​ ដែល​សម្ដេច​សង្ឃឹមថា​ ករណី​នេះ​ មិន​ត្រូវ​យក​ ធ្វើ​ជា​រឿង​នយោបាយ​ទេ​។​

​ក្នុង​ពិធី​នេះ​សម្ដេច​បាន​រំលឹក​ ពី​ករណី​ ឃាតកម្ម​លើ​កងទ័ព​ដែល​មាន​តួនាទី​ ខ្ពង់ខ្ពស់​ ហើយ​មាន​ទាំង​ អ្នកនយោបាយ​ និង​ឧក​ញ្ញា​ ក៏​មាន​ដែរ​។​ សម្ដេច​ថា​ រដ្ឋាភិបាល​ ខិតខំ​រក្សា​សន្តិសុខ​ និង​សន្តិភាព​ គឺ​ដើម្បី​អ្វី​ដែល​សម្ដេច​ថា​ ការពារ​អាយុជីវិត​មនុស្ស​ គ្រប់​រូប​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x