en     km
en     km

បក្ស​របស់​លោកនាយក​រដ្ឋមន្ត្រី​ Turnbull​ ឈ្នះ​ការ​បោះ​ឆ្នោត​ជា​ថ្មី​ទៀត​

Share

អូស្រ្តាសី៖ ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ Malcolm​ Turnbull​ បាន​ប្រកាស​ពី​ជ័យជម្នះ​ក្នុង​បោះ​ឆ្នោត​ជា​សាកល​សម្រាប់​ក្រុម​អភិរក្ស​ចម្រុះ​របស់​លោក​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ដ៏​តឹក​តែង​កាលពី​ស​ប្ដា​ហ៍​មុន​។​

trumk-thum
​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ Malcolm​ Turnbull​។
​បក្ស​ប្រឆាំង​មក​ពី​គណបក្ស​ Labor​ Leader​ Bill​ Shorten​ បាន​ទទួលស្គាល់​ការ​បរាជ័យ​របស់​ខ្លួន​ និង​បាន​ប្រកាស​អបអរសាទរ​ចំពោះ​ជ័យ​ជំនះ​របស់​លោក​ Turnbull​ ។​

​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​មិន​ទាន​ចប់​ ប៉ុន្តែ​ ក្រុមចម្រុះ​ជាតិ​សេរីភាព​រំពឹង​ថា​ គណបក្ស​ខ្លួន​អាច​ទទួល​បាន​អាសនៈ​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​។​

តាមប្រភពព័ត៌មាន BBC បានឱ្យដឹងថា ​ក្រុមចម្រុះ​នេះ​ ត្រូវការ​អាសនៈ​យ៉ាងតិច​ ៧៦​ ដើម្បី​ទទួល​បាន​សំឡេង​ភាគច្រើន​តំណាង​ឲ្យ​សភា​ជាន់​ទាប​។​ ​ដើម្បី​ធានា​ពី​ស្ថេ​រ​ភាព​ រដ្ឋាភិបាល​គឺ​យ៉ាង​ហោច​ណាស់​ត្រូវការ​អាសនៈ​ ៧៤​ ហើយ​ត្រូវការ​ការ​គាំទ្រ​ផង​ដែរ​ពី​អ្នកនយោបាយ​ឯករាជ្យ​ ៣​រូប​ រួម​នឹង​សំឡេង​ភាគតិច​ ដូច​ជា​ Cathy​ McGowan,​ Andrew​ Wilkie​ និង​  Bob​ Katter​ ទើប​ធានា​បាន​នូវ​ការ​ទំនុកបំរុង​និង​ការ​ទុក ចិត្ត​ ផ្នែក​ថវិកា​របស់​រដ្ឋាភិបាល​។​

​បច្ចុប្បន្ន​គណបក្ស​ការងារ​ទទួល​បាន​ ៦៦​ អាសនៈ​ ដោយ​គណបក្ស​ប្រាំ​ទៀត​ស្ថិត​នៅ​ក្នុងត​ថ​ភាព​មិន​ច្បាស់លាស់​។​ ​នៅ​ឯ​សន្និ សីទកាសែត​មួយ​លោក​ Turnbull​ បាន​និយាយ​ថា​៖«​យើង​ទទួល​បាន​ជ័យ​ជំនះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​ទទួល​បាន​អាសនៈ​ច្រើន​លើសលុប​នៅ​ក្នុង​សភា​»​។​

​ប៉ុន្តែ​លោក​បាន​ទ​ទូល​ស្គាល់​ថា​ ការ​បោះ​ឆ្នោត​នេះ​គឺ​ដូច​ជា​មុខ​ជំនួញ​មួយ​ប្រកួត​គ្នា​ដ៏​ស្វិតស្វាញ​ ខណៈ​លោក​ស្វាគមន៍​ការ​ទទួលស្គាល់​ភាព​បរាជ័យ​របស់​លោក​ Shorten​។​

​ជាមួយ​គ្នា​នេះ​លោក​ Shorten​ ដែល​គណបក្ស​លោក​ចាញ់ឆ្នោត​  លោក​បាន​អះអាង​ថា​ គណបក្ស​ឈ្នះ​ឆ្នោត​របស់​លោក​ Turnbull​ និង​ក្រុមចម្រុះ​របស់​លោក​នឹង​បង្កើត​រដ្ឋាភិបាល​មួយ​យ៉ាង​ពិតប្រាកដ​៕

Share

Image
Image
Image