អូស្រ្តាសី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានប្រកាសពីជ័យជម្នះក្នុងបោះឆ្នោតជាសាកលសម្រាប់ក្រុមអភិរក្សចម្រុះរបស់លោក នៅក្នុងការបោះឆ្នោតមួយដ៏តឹកតែងកាលពីសប្ដាហ៍មុន។
ការរាប់សន្លឹកឆ្នោតនៅមិនទានចប់ ប៉ុន្តែ ក្រុមចម្រុះជាតិសេរីភាពរំពឹងថា គណបក្សខ្លួនអាចទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីដឹកនាំរដ្ឋាភិបាល។
តាមប្រភពព័ត៌មាន BBC បានឱ្យដឹងថា ក្រុមចម្រុះនេះ ត្រូវការអាសនៈយ៉ាងតិច ៧៦ ដើម្បីទទួលបានសំឡេងភាគច្រើនតំណាងឲ្យសភាជាន់ទាប។ ដើម្បីធានាពីស្ថេរភាព រដ្ឋាភិបាលគឺយ៉ាងហោចណាស់ត្រូវការអាសនៈ ៧៤ ហើយត្រូវការការគាំទ្រផងដែរពីអ្នកនយោបាយឯករាជ្យ ៣រូប រួមនឹងសំឡេងភាគតិច ដូចជា Cathy McGowan, Andrew Wilkie និង Bob Katter ទើបធានាបាននូវការទំនុកបំរុងនិងការទុក ចិត្ត ផ្នែកថវិការបស់រដ្ឋាភិបាល។
បច្ចុប្បន្នគណបក្សការងារទទួលបាន ៦៦ អាសនៈ ដោយគណបក្សប្រាំទៀតស្ថិតនៅក្នុងតថភាពមិនច្បាស់លាស់។ នៅឯសន្និ សីទកាសែតមួយលោក Turnbull បាននិយាយថា៖«យើងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតដោយទទួលបានអាសនៈច្រើនលើសលុបនៅក្នុងសភា»។
ប៉ុន្តែលោកបានទទូលស្គាល់ថា ការបោះឆ្នោតនេះគឺដូចជាមុខជំនួញមួយប្រកួតគ្នាដ៏ស្វិតស្វាញ ខណៈលោកស្វាគមន៍ការទទួលស្គាល់ភាពបរាជ័យរបស់លោក Shorten។
ជាមួយគ្នានេះលោក Shorten ដែលគណបក្សលោកចាញ់ឆ្នោត លោកបានអះអាងថា គណបក្សឈ្នះឆ្នោតរបស់លោក Turnbull និងក្រុមចម្រុះរបស់លោកនឹងបង្កើតរដ្ឋាភិបាលមួយយ៉ាងពិតប្រាកដ៕