loader

សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​មន្ត្រី​អា​ហុ​ក​ម្នាក់​ទៀត​ ករណី​លោក​ កឹ​ម​ សុខា​ និង​នាង​ស្រី​មុំ​

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​  លោក​ លី​ សុ​ផា​ណា​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន ឱ្យ​ដឹង​ថា​ តុលាការ​បាន​សម្រេច​ចេញ​ដីកា​កោះហៅ​មន្ត្រី​សមាគម​អា​ដ​ហុ​ក​ម្នាក់​ទៀត​ ប្រចាំ​ខេត្តព្រៃវែង​ ឈ្មោះ​ អ៊ា​ង​ គឹ​ម​លី​ មក​សាកសួរ​ ក្នុង​នាម​សាក្សី​ ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​ លើ​សំណុំរឿង​អាស្រូវ​ផ្លូវភេទ​លោក​ កឹ​ម​ សុខា​ និង​នាង​ខុ​ម​ ចាន់​ដា​រ៉ា​ទី​ ហៅ​ ស្រី​មុំ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​។​

court-of-phem-pen
រូបភាពសាលារាជធានីភ្នំពេញ។

​លោក​ លី​ សុ​ផា​ន់​ណា​ បានឱ្យ​ដឹង​តាម​បណ្តាញ​សង្គម​តេ​លេ​ក្រាម​ថា​ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ ចៅក្រម​សើ​ប​សួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក៏​គ្រោង​នឹង​កោះហៅ​សាក្សី​មួយ​ចំនួន​ទៀត​ មក​សាកសួរ​ជា​បន្តបន្ទាប់​នៅ​ក្នុង​រឿង​ក្តី​ដូច​គ្នា​នេះ​។​

​សូម​បញ្ជាក់​ថា​ មន្ត្រី​សមាគម​អា​ដ​ហុ​ក​ចំនួន​ ០៤​ រួម​មាន​ លោក​ នី​ សុខា​ លោក​ យី​ សុខសាន្ត​ លោក​ណៃ​ វ៉ង់​ដា​ និង​លោក​ ស្រី​លឹ​ម​ មុន្នី​ រួម​ទាំង​លោក​ នី​ ចរិយា​ មន្ត្រី​គជ​ប​ ត្រូវ​បាន​តុលាការ​ ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​សូកប៉ាន់​សាក្សី​ និង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ និង​មន្ទី​ឃុំឃាំង​ស្នងការ​រាជធានី​ភ្នំពេញ​។​

​ការ​ឃុំខ្លួន​មន្ត្រី​ទាំង​៥​រូប​នេះ​ ក្រោយ​ពី​កញ្ញា​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ដែល​គេ​សង្ស័យ​ថា​ទំនាក់ទំនង​ស្នេហា​ជាមួយ​ លោក​ កឹ​ម​ សុខា​ បាន​ចេញ​លិខិត​ចំហរ​មួយ​ ដោយ​បាន​សរសេរ​រៀបរាប់​អំពី​រឿងរ៉ាវ​ ដែល​នាង​និយាយ​លាក់បាំង​សមត្ថកិច្ច​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x