en     km
en     km

ពលរដ្ឋ​គាំទ្រ​ការ​មិន​ប្រើ​គោរមងារ​ «​សម្តេច​»​ នៅ​ក្នុង​អត្ត​បទ​សារព័ត៌មាន?

Share

ភ្នំពេញ៖ ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ ជា​ប្រិ​យ​មិត្ត​ស្តាប់​ព័ត៌មាន​តាម​វិទ្យុ​ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ប្រកាស​ឲ្យ​សារព័ត៌មាន​ពុំ​ចាំបាច់​ប្រើ​គោរមងារ​«​សម្តេច​»​នៅ​ក្នុង​អត្ត​បទ​សារព័ត៌មាន​។​

 

hun-sen-08--07

​សម្តេច​ ហ៊ុន​ សែន​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​សរសេរ​លើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​ កាលពី​ថ្ងៃ​ទី​ ០៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ថា​៖«​ចំ​ពោះ​ការ​ប្រើប្រាស់​គោរមងារ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ គឺ​គ្មាន​ការ​ចាំបាច់​តម្រូវ​អោយ​ត្រូវ​តែ​សរសេរ​ដាក់​អោយ​ចំ​”​គោរមងារ​”​ នោះ​ទេ​ ប្រសិនបើ​អ្នក​សារព័ត៌មាន​មិន​ចង់​ប្រើ​។​ តែ​សូម​សរសេរ​គោរព​ក្រមសីលធម៌​ និង​មាន​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ចៀសវាង​ចែកចាយ​ព័ត៌មាន​មិន​ពិត​»​។​

​ការ​ច្រានចោល​វិញ​ គឺ​បន្ទាប់​ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តីណែនាំ​បង្គាប់​ឱ្យ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​ប្រើ​គោ រមងារ​ថ្នាក់ដឹកនាំ​កម្ពុជា​ ដោយ​បាន​ព្រមាន​ថា​ បើ​មិន​អនុវត្ត​តាម​គឺ​នៅ​អំឡុង​ ខែកក្កដា​នេះ​ទេ​ ក្រសួង​នឹង​មាន​វិធានការ​ជាក់ លាក់​លើ​អង្គភាព​ដែល​មិន​បាន​អនុវត្តន៍​។​

​អ្នក​តាមដាន​ស្តាប់​ព័ត៌មាន​តាម​វិទ្យុ​ក្តី​ តាម​ទូរទស្សន៍​ក្តី​ តាម​ការ​សែត​ក្តី​ បាន​គាំទ្រ​ប្រសាសន៍​សម្តេច​ ដូចនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​មិន​បង្ខំ​ឱ្យ​អ្នក​សារព័ត៌មាន​ប្រើ​គោរមងារ​ថ្នាក់ដឹកនាំ​ដូច​ ដែល​ក្រសួង​ព័ត៌មាន​ធ្លាប់​បាន​បង្គាប់​នោះ​ទេ​។​

​លោក​ ឡាន​ ប៊ុ​ន​ធី​ អាយុ​៥១​ ឆ្នាំ​ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​ យល់​ឃើញ​ថា​ អ្នក​សារព័ត៌មាន​មិន​ចាំបាច់​ប្រើ​គោរមងារ​ទេ​ ព្រោះ​ដើម្បី​ងាយ​ស្រួ​ស​ដល់​អ្នក​ស្តាប់​ និង​ងាយស្រួល​ដល់​អ្នក​អាន​ព័ត៌មាន​តាម​ការ​សែត​។​ ​លោក​ ឡាន​ ប៊ុ​ន​ធី​៖«​តាម​មតិ យោបល់​យើង​ជា​ប្រជាពលរដ្ឋ​យើង​អត់​មាន​អ្វី​ជំទាស់​កើត​ទេ​ គាំទ្រ​ទាំងស្រុង​ ព្រោះ​វា​ងាយស្រួល​ សូ​ម្បី​តែ​ខ្ញុំ​ប្រជាពលរដ្ឋ​ច្រើន​ហៅ​ ហ៊ុន​ សែន​ សម្តេច​ ហ៊ុន​ សែន​»​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​ម្នាក់​ទៀត​គឺ​លោក​ សំ​ សុភាព​ អាយុ​ ៤៣​ ឆ្នាំ​ និយាយ​ថា​ លោក​មិន​ជំនា​ស់​និង​ប្រើប្រាស់​គោរមងារ​នៅ​ក្នុង​អត្ត​បទ​សារព័ត៌មាន​ឡើយ​ តែ​លោក​យល់​ថា​ ការ​ប្រើ​គោរមងារ​គឺ​ពាក្យ​វែង​ពេក​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ហៅ​ និង​ពេល​ខ្លះ​ហៅ​គោរ​ងារ​មិន​ត្រូវ​ថែម​ទៀត​ផង​។​ ​លោក​ សំ​ សុភាព​៖«​ខ្ញុំ​យល់​ថា​ប្រើ​យ៉ាងណា​ក៏​បាន​ គ្រាន់តែ​សំខាន់​ប្រើ​ពាក្យ​ណា​ដែល​ស្រួល​ប្រើ​ទៅ​ ដើម្បី​ឲ្យ​ប្រជាជន​គេ​ស្រួល​និយាយ​ ព្រោះ​ប្រជាជន​ខ្លះ​អត់​ចេះអក្សរ​ទេ​ គ្រាន់តែ​ពេល​ខ្លះ​ពិបាក​អាន​ ជួនកាល​អាន​វា​ច្រឡំ​ ហើយ​ជួនកាល​និយាយ​អត់​ត្រូវ​ ត្រឹម​សម្តេច​ ហ៊ុន​ សែន​ វា​អស្ចារ្យ​ប៉ុណ្ណឹងរ​កអី​ទៀត​»​។​

​ពលរដ្ឋ​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​យល់​ថា​ អ្នក​សារព័ត៌មាន​គួរ​ប្រើ​គោរមងារ​ត្រឹម​ពាក្យ​ថា​ «​សម្តេច​»​ គឺ​ងាយស្រួល​ស្តាប់​ និង​អាន​។​ លោក​និយាយ​ថា៖​«​ខ្ញុំ​អត់​ដឹង​ថា​ មាន​ន័យ​ថា​ដូច​ម​ម្ត៉េ​ច​ទេ​ បើ​ស្រ​ណុ​ង​ហៅ​ សម្តេច​ ហ៊ុន​ សែន​ ស្រណុក​ហៅ​វា​ខ្លី​ ដល់​ពេល​សម្តេច​តេ​ជោ​ វែង​ឆ្ងាយ​ពេក​វា​ពិបាក់​ហៅ​»​។​

​លោក​បណ្ឌិត​ មាស​ នី​ អ្នកវិភាគ​បញ្ហា​សង្គម​មាន​ប្រសាសន៍​ថា​ ការ​មិន​ហៅ​គោរមងារ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ និង​ថ្នាក់ដឹកនាំ​មិនមែន​បាន​ន័យ​ថា​ ប្រជាពលរដ្ឋ​ ឬ​អ្នក​សារព័ត៌មាន​មិន​គោរព​ថ្នាក់ដឹកនាំ​នោះ​ទេ​។​ ​លោក​បន្ត​ថា​ ការ​បន្ទន់​ជំហរ​របស់​សម្តេច​នៅ​ពេល​នេះ​ គឺជា​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​។​ លោក​ មាស​ នី​៖«​ប្រ ហែលជា​រដ្ឋាភិបាល​ក្រោយ​ពី​ធ្វើការ​សម្រេចចិត្ត​មានការ​ប្រតិកម្ម​អវិជ្ជមាន​ជា​ច្រើន​ទាំង​សង្គម​ហ្វេ​ស​ប៊ុ​ក​សាធារណៈ​ជនជាតិ​និង​តាម​បណ្តាញ​ការ​សែត​អន្តរជាតិ​ឃើញ​ថា​ចំណាក់​ការ​នេះ​មិនសូវ​មានការ​គាំទ្រ​ពី​ស​ធារ​ណ​ជន​ប៉ុន្មាន​នោះ​ទេ​ អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​ការ​ប្រកាស​របស់​សម្តេច​នេះ​គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ពីសារ​ធារ​ណៈ​ជន​ច្រើន​ជាង​»​។​

​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា​បាន​ព្រះ​រាជទាន​គោរមងារ​«​សម្តេច​»​ដល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​ចំនួន​ ៧​ រូប​មាន​ដូច​ជាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​  សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ សម្តេច​ជហ្វា​វាំង​វរវៀងជ័យ​អធិប​តិ​ស្រឹង្គារ​ គង់​ សំ​អុល​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​  សម្ដេច​វិបុល​សេនា​ភក្ដី​ សាយ​ ឈុំ​។​

​ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្ដីណែនាំ​ម្ដង​រួច​មក​ហើយ​ កាល​ដើមខែ​មិថុនា​ បន្ទាប់​មក​គេ​សង្កេត​ឃើញ​ បណ្ដាញ​ផ្សាយ​ព័ត៌ មាន​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​បាន​ស្រង់​សម្តី​អ្នកវិភាគ​សង្គម​មក​រិះគន់​ វាយប្រហារ​ខ្លាំងៗ​ លើ​មេដឹកនាំ​កម្ពុជា​ ហើយ​ក្នុង​នោះ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ CNN​ របស់​អា​មេ​រិ​ក​ BBC​ របស់​អង់គ្លេស​ និង​ Channel​ News​ Asia​ របស់​សិង្ហ​បុរី​ បាន​ហៅ​មេ ដឹកនាំ​កម្ពុជា​ថា​ យក​លំនាំ​តាម​មេដឹកនាំ​កូរ៉េ​ខាងជើង​ ដែល​ជា​រដ្ឋ​កុំ​ម្ម​យ​និ​ស្ត​ឯកា​៕

Share

Image
Image
Image