en     km
en     km

ប្រជាជន​ឥណ្ឌា​កើន​ចំនួន​ជិត​ ២០០​លាន​នាក់​ថែម​ទៀត​ក្នុង​រយៈពេល​តែ​ ១០​ឆ្នាំ​ជិត​ទាន់​ចិន​

Share

ឥណ្ឌា៖ ​ពួក​មន្ដ្រី​ស្ថិតិ​ និង​មន្ត្រី​ជំរឿន​នៃ​ប្រទេស​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា​ រយៈពេល​ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​ឥណ្ឌា​ទទួល​បាន​កំណើនប្រជាជន​របស់​ខ្លួន​ ១៨១​លាន​នាក់​ទៀត​ គឺ​ស្មើ​និង​ប្រជាជន​នៃ​ប្រទេស​ប្រេ​ស៊ី​លហើយ​ចំនួន​នេះ​ នឹង​ដើរ​ទាន់​ប្រជាជន​ចិន​នៅ​ឆ្នាំ​ ២០៣០​។​

Indie-thum-
រូបភាពអាពាហ៍ពិពាហ៍ជនជាតិឥណ្ឌា។

​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ បច្ចុប្បន្ន​មាន​ចំនួន​ប្រជាជន​របស់​ខ្លួន​ឈរ​លំដាប់​លេខ​ ២​ លើ​ពិភពលោក​គឺ​មាន​ជាង​ ១​ពាន់​ ២​រយ​លាន​នាក់​ ដែល​ចំនួន​នេះ​ស្មើ​និង​ការ​បូក​បញ្ចូល​គ្នា​នៃ​ប្រជាជន​អា​មេ​រិ​ក​ ឥណ្ឌូ​នេ​ស៊ី​ ប្រេ​ស៊ី​ល​ ជប៉ុន​ និង​បង់​ក្លា​ដេ​ស​។​

​គេហទំព័រ​របស់​ឥណ្ឌូ​នេ​ស៊ី​ឈ្មោះ​ថា​ ឥណ្ឌូ​នេ​ស៊ី​ដេ​លី​ដែល​ស្រង់​សំដី​មន្ដ្រី​ស្ថិតិ​ និង​ជំរឿន​នៃ​ប្រទេស​ឥណ្ឌា​បាន​និយាយ​ថា​ កំណើនប្រជាជន​ឥណ្ឌា​កើន​យ៉ាង​លឿន​នេះ​ គឺជា​លើក​ដំបូង​ហើយ​ក្នុង​រយៈពេល​៩០​ឆ្នាំ​កន្លង​មកនេះ​។​

តាម​ពួក​មន្ដ្រី​ប្រទេស​ឥណ្ឌា​ឱ្យ​ដឹង​ទៀត​ថា​ ចំនួន​ប្រជាជន​នឹង​តាម​ទាន់​ ឬ​អាច​ច្រើន​ជាង​ប្រជាជន​ចិន​ថែម​ទៀត​នៅ​ឆ្នាំ​ ២០៣០​ ហើយ​បច្ចុប្បន្ន​នេះ​ ចំនួន​ប្រជាជន​ចិន​មាន​ ១៣៤០​លាន​នាក់​៕

ប្រភពៈ​Indonesia​ Daily​

Share

ព័ត៌មានទាក់ទង

Image