en     km
en     km

លោក​ អូ​បា​ម៉ា​ ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​ដ៏​សាហាវ​នៅ​ទីក្រុង​ Dallas

Share

វ៉ា​សូ​វី​៖​ លោក​ប្រធានាធិបតី​អា​មេ​រិ​ក​បា​រ៉ា​ក់​អូ​បា​ម៉ា​កាល​ថ្ងៃ​សុក្រ​ទី​០៨​ កក្កដា​ បាន​ថ្កោលទោស​ការ​វាយប្រហារ​ដ៏​កាច​សាហាវ​មួយ​នៅ​ទីក្រុង​ Dallas​ ដែល​ជន​មិន​ស្គាល់​មុខ​បាន​លប​បាញ់​សម្លាប់​ប៉ូលិស​ប្រាំ​នាក់​ ក្នុង​អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បាញ់ប្រហារ​របស់​ប៉ូ​លី​ស​លើ​បុរស​ស្បែក​ខ្មៅ​។​

Obama-thum-09-07
លោក បារ៉ាក់អូបាម៉ា​ប្រធានាធិបតេយ្យជិតចូលនិវត្តន៍របស់សហរដ្ឋអាមេរិក។

​លោក​ អូ​បា​ម៉ា​ បាន​ថ្លែង​នៅ​ក្នុង​ស​ន្និ​សិ​ទ​កាសែត​មួយ​នៃ​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ​ នៅ​ទីក្រុង​វ៉ា​សូ​វី​ ថា​៖ «​យើង​មិន​ទាន់​ដឹង​ពី​ការ​ពិត​នៅឡើយ​នោះ​ទេ​។​ អ្វី​ដែល​យើង​ដឹង​ គឺថា​មានការ​វាយប្រហារ​យ៉ាង​សាហាវ​ និង​គួរ​ឱ្យ​ស្អប់ខ្ពើម​បាន​កើតឡើង​ចំពោះ​អ្នក​អនុវត្ត​ច្បាប់»​។​

លោក​ អូ​បា​ម៉ា​ បានឱ្យ​ដឹង​ថា​ ការ​សម្លាប់​ជា​ថ្មី​ម្តងទៀត​នេះ​គឺ​កើតឡើង​ពី​បញ្ហា​នៃ​ការ​ត្រួតពិនិត្យ​កាំភ្លើង​នៅ​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​មានការ​បាញ់​រះ​យ៉ាង​សម្បើម​កាលពី​ថ្មីៗ​នេះ​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត​មាន​BBC​ មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​ចូលរួម​ក្នុង​ការ​ជួបជុំ​តវ៉ា​នាទី​ក្រុង​ Dallas​ ស្រាប់តែ​ភ្លាម​នោះ​  មានការ​ បាញ់ប្រហារ​ភ្លាម​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​

ការ​តវ៉ា​នេះ​បាន​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ បន្ទាប់​ពី​ប៉ូ​លី​សបាន​បាញ់​សម្លាប់​បុរស​ស្បែក​ខ្មៅ​នៅ​រដ្ឋ​មី​នី​សូ​តា​និង​រដ្ឋ​ Louisiana​ នៅ​ស​ប្តា​ហ៍​នេះ​៕

ប្រភព​:BBC

Share

Image Not Found
Image

ព័ត៌មានទាក់ទង