en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ ប្រកាស​មិន​បង្ខំ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រើ​គោរមងារ​ថ្នាក់ដឹកនាំ​?

Share

ភ្នំពេញ ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​មិន​បង្ខំ​ឱ្យ​អ្នក​សារព័ត៌មាន​ប្រើ​គោរមងារ​ថ្នាក់ដឹកនាំ​ ដូច ដែល​ក្រសួង​ព័ត៌មាន​ធ្លាប់​បាន​បង្គាប់​នោះ​ទេ​ តែ​សម្ដេច​ថា​ធ្វើ​យ៉ាងណា​ឱ្យ​ការ​សរសរ​ព័ត៌មាន​ត្រូវ​ប្រកបដោយ​វិជ្ជា ជីវៈ​។​ នេះ​បើ​យោង​តាម​ទំព័រ​ហេ្វ​ស​ប៊ុ​ក​សម្ដេច​ ហ៊ុន​ សែន​ និង​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​។​

​អ្នកវិភាគ​សង្គម​សាទរ​ការ​បន្ទន់​ជំហរ​របស់​នាយក​រដ្ឋមន្ត្រី​ តែ​ថា​ការ​ដក​វិញ​មួយ​ជំហាន​នេះ​ក៏​មិន​ទាន់​ហួសពេល​ដែរ​។​

 

hun-sen-08--07
​សម្តេច ហ៊ុន សែន ដឹកនាំអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៦។
សម្តេច​ ហ៊ុន​ សែន​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​សរសេរ​លើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​នៅ​ព្រឹក​ថ្ងៃ​ទី​ ០៨​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ថា​៖«​ចំ ពោះ​ការ​ប្រើប្រាស់​គោរមងារ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ គឺ​គ្មាន​ការ​ចាំបាច់​តម្រូវ​អោយ​ត្រូវ​តែ​សរសេរ​ដាក់​អោយ​ចំ​ ”​គោ រមងារ​”​នោះ​ទេ​ ប្រសិនបើ​អ្នក​សារព័ត៌មាន​មិន​ចង់​ប្រើ​។​ តែ​សូម​សរសេរ​គោរព​ក្រមសីលធម៌​ និង​មាន​ប្រភព​ព័ត៌មាន​ច្បាស់ លាស់​ចៀសវាង​ចែកចាយ​ព័ត៌មាន​មិន​ពិត​»​។​

​សម្ដេច​បាន​សម្រេច​ដូចនេះ​ នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​ទី​ ៨​ មិថុនា​។​  

​ដូច​គ្នា​នេះ​ដែរ​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​៖«​សម្តេច​ ហ៊ុន​ សែន​ បាន​ប្រកាស​ឲ្យ​និរាស​ករ​សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន​ស្តី​ពី​ការ​ប្រើប្រាស់​គោរមងារ​សម្តេច​ ដែល​ក្រសួង​បាន​ជូនដំណឹង​កាល​ថ្ងៃ​ទី​ ០៦​ ខែកក្កដា​ ឆ្នាំ​២០១៦​។​ លោក​ ផៃ​ ស៊ី​ផា​ន​៖«​ពីព្រោះ​អ្វី​ដែល​សម្តេច​បញ្ជាក់​លោក​មិន​គាំទ្រ​នូ​ក​ការ​នែ​នាំ​ដែល​បង្ខំ​ឲ្យ​ប្រើប្រាស់​ គោរមងារ​ អា​និង​ជា​គោលការណ៍​ ប៉ុន្តែ​វិទ្យុ​ខ្លះ​គេ​នៅ​តែ​ប្រើ​គោរមងារ​ដើម្បី​ជា​ការ​គោរព​ហើយ​និង​សីលធម៌​ឆ្លើយ​តប​ និង​វប្ប​ធ​ម៍​កម្ពុជា​ហើយ​គេ​ប្រើ​ដោយ​ស្ម័គ្រចិត្ត​របស់​គេ​បើ​គេ​មិន​យក​វប្ប​ធ​ម៍​ខ្មែរ​ជា​ធំ​គេ​មិន​ធ្វើ​តាម​ នោះ​ជា​រឿង​ផ្សេង​របស់​គេ​»​។​
​តាម​សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន​នេះ​ គឺ​ក្រសួង​បាន​បង្គាប់​ជា​ថ្មី​ឱ្យ​ស្ថាប័ន​ប្រព័ន្ធ​ផ្ស​ព្ស​ព្វ​ផ្សាយ​ទាំងអស់​ ត្រូវ​ប្រើ​គោរមងារ​ថ្នាក់ដឹកនាំ​កម្ពុជា​ដោយ​បាន​ព្រមាន​ថា​ បើ​មិន​អនុវត្ត​តាម​គឺ​នៅ​អំឡុង​ខែកក្កដា​នេះ​ ក្រសួង​នឹង​មាន​វិធានការ​ជាក់លាក់​លើ​អង្គភាព​ដែល​មិន​បាន​អនុវត្តន៍​។​

​ចំពោះ​ការ​ប្រកាស​ទាត់​ចោល​សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន​ស្តី​ពី​ការ​ប្រើប្រាស់​គោរមងារ​សម្តេច​នេះ​ លោក​ អ៊ុ​ក​ គឹ​ម​សេង​ អ្នកនាំពាក្យ​ក្រ​សួរ​ព័ត៌មាន​មាន​ប្រសាសន៍​ខ្លី​ថា​ បើ​ប្រមុខ​រដ្ឋាភិបាល​សម្រេច​ដូច្នេះ​មាន​តែ​អនុវត្តន៍​តាម​។​ លោក​ អ៊ុ​ក​ គឹ​ម​សេង​៖«​សម្តេច​បាន​ប្រសាសន៍​ព្រឹក​ម៉ិ​ញ​ក្នុង​កិច្ចប្រជុំ​ រដ្ឋមន្ត្រី​នៅ​គណៈរដ្ឋមន្ត្រី​ហើយ​ខ្ញុំ​ចាំ​ស្ដាប់​រដ្ឋមន្ត្រីក្រសួង​នែ​នាំ​ដែរ​តែបើ​នាយក​រដ្ឋមន្ត្រី​លោក​មាន​ប្រសា​ស៍​ដល់​ថ្នាក់​នឹង​ហើយ​កិច្ចការ​វា​មាន​ទៅ​តាម​នឹង​ហើយ​។​កិច្ចការ​នេះ​យើង​មិនមែន​ធ្វើ​ប៉​ន្មា​ន​ថ្ងៃនេះ​ឯណា៎​យើង​ធ្វើ​តាំងពី​ប៉ុន្មាន​ខែ​មុន​មក​អ​ញ្ចឹ​ង​ខ្ញុំ​ត្រូវ​ប​ស្ដាប់​ការ​នែ​នាំ​ពី​រដ្ឋមន្ត្រី​»​។​

Aou-kimseng
លោក​ អ៊ុ​ក​ គឹ​ម​សេង​ អ្នកនាំពាក្យ​ក្រ​សួរ​ព័ត៌មាន​។

​ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្ដីណែនាំ​ម្ដង​រួច​មក​ហើយ​ កាល​ដើមខែ​មិថុនា​ បន្ទាប់​មក​គេ​សង្កេត​ឃើញ​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​បាន​ស្រង់​សម្តី​អ្នកវិភាគ​សង្គម​មក​រិះគន់​ វាយប្រហារ​ខ្លាំងៗ​លើ​មេដឹកនាំ​កម្ពុជា​ ហើយ​ក្នុង​នោះ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ CNN​ របស់​អា​មេ​រិ​ក​ BBC​ របស់​អង់គ្លេស​ និង​ Channel​ News​ Asia​ របស់​សិង្ហ​បុរី​ បាន​ហៅ​មេដឹកនាំ​កម្ពុជា​ថា​ យក​លំនាំ​តាម​មេដឹកនាំ​កូរ៉េ​ខាងជើង​ ដែល​ជា​រដ្ឋ​កុំ​ម្ម​យ​និ​ស្ត​ឯកា​។​

​លោក​បណ្ឌិត​ មាស​ នី​ អ្នកវិភាគ​បញ្ហា​សង្គម​មាន​ប្រសាសន៍​ថា​ ការ​មិន​ហៅ​គោរមងារ​ប្រមុខ​ដឹង​នាំ​រដ្ឋាភិបាល​ និង​ថ្នាក់ដឹកនាំ​មិនមែន​បាន​ន័យ​ថា​ប្រជាពលរដ្ឋ​ ឬ​អ្នក​សារព័ត៌មាន​មិន​គោរព​ថ្នាក់ដឹកនាំ​នោះ​ទេ​។​

​លោក​បន្ត​ថា​ ការ​បន្ទន់​ជំហរ​របស់​សម្តេច​នៅ​ពេល​នេះ​ គឺជា​ឆ្លើយ​តប​ទៅ​និង​ការ​រិះគន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​។​ លោក​ មាស​ នី​៖«​ប្រហែលជា​រដ្ឋាភិបាល​ក្រោយ​ពី​ធ្វើការ​សម្រេចចិត្ត​មានការ​ប្រតិកម្ម​អវិជ្ជមាន​ជា​ច្រើន​ទាំង​សង្គម​ហ្វេ​ស​ប៊ុ​ក​សាធារណៈ​ជនជាតិ​និង​តាម​បណ្តាញ​ការ​សែត​អន្តរជាតិ​ឃើញ​ថា​ចំណាក់​ការ​នេះ​មិនសូវ​មានការ​គាំទ្រ​ពី​ស​ធារ​ណ​ជន​ប៉ុន្មាន​នោះ​ទេ​ អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​ការ​ប្រកាស​របស់​សម្តេច​នេះ​គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ពីសារ​ធារ​ណៈ​ជន​ច្រើន​ជាង​»​។​

​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា​បាន​ព្រះ​រាជទាន​គោរមងារ​«​សម្តេច​»​ដល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​ចំនួន​ ៧​រូប​មាន​ដូច​ជាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​  សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ សម្តេច​ជហ្វា​វាំង​វរវៀងជ័យ​អធិប​តិ​ស្រឹង្គារ​ គង់​ សំ​អុល​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​  សម្ដេច​វិបុល​សេនា​ភក្ដី​ សាយ​ ឈុំ​៕

Share

Image
Image
Image