អាមេរិក៖ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មានមន្ត្រីប៉ូលីសអាមេរិក ៤នាក់ត្រូវបានបាញ់ស្លាប់ និង ១១នាក់ទៀតបានរងរបួស អំឡុងពេលនៃការតវ៉ានៅទីក្រុងដាឡាស ក្នុងបាតុកម្មមួយប្រឆាំងនឹងការបាញ់សម្លាប់ពួកស្បែកខ្មៅដោយប៉ូលីសសហរដ្ឋអាមេរិក។
https://www.youtube.com/watch?v=DQDjEGVlNMcរូបភាពវីដេអូពីCNN
មេបញ្ជាការប៉ូលីសក្រុង Dallas លោក David Brown បាននិយាយថា មានជនមិនស្គាល់មុខពីរនាក់ ដែលពាក់ព័ន្ធក្នុងរឿងនេះបានលបបាញ់ប្រហារមកលើប៉ូលីស។
តាមបណ្ដាញផ្សាព័ត៌មាន CNN ការបាញ់ប្រហារនេះ បានផ្ទុះឡើងខណៈក្រុមបាតុករបានដើរឆ្លងកាត់ទីក្រុងនេះនៅល្ងាចថ្ងៃព្រហស្បតិ៍ទី០៧ កក្តដា ហើយក្រុមបាតុករត្រូវបានគេរាយការណ៍ថា បានរត់គេចខ្លួន។
ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីមានការសម្លាប់ជនជាតិស្បែកខ្មៅ Philando Castile នៅរដ្ឋមីនីសូតានិង Alton Sterling ដែលនៅរដ្ឋ Louisiana ៕
ប្រភព CNN