loader

សភា​ភូមា​ទទួល​ពាក្យបណ្ដឹង​ពី​កសិករ​ ចំនួន​២០០០​ពាក្យបណ្ដឹង​តែ​ក្នុង​រយៈពេល​១០០​ថ្ងៃ​

ភ្នំពេញ៖ ​សភា​ជាប់​ឆ្នោត​នៃ​ប្រទេស​ភូមា​បាន​ប្រកាស​ថា​ ចាប់តាំងពី​ចូល​កាន់​តំណែង​មក​គឺ​តាំងពី​ខែមីនា​ឆ្នាំ​២០១៦​ គេ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​កសិករ​ ចំនួន​ជាង​២០០០​ពាក្យបណ្ដឹង​ដើម្បី​ឱ្យ​ ជួយ​ រឹបអូស​ដីធ្លី​ពី​សំណាក់​ពួក​អ្នកមាន​អំណាច​ នៃ​អតីត​របប​យោធា​មក​ឱ្យ​ពួក​គេ​វិញ​។​

Myanmar-senate
​សភា​ជាប់​ឆ្នោត​នៃ​ប្រទេស​ភូមា​ពេល​ចូល​កាន់​តំណែង​កាលពី​ខែមីនា​ឆ្នាំ​២០១៦។ រូបភាពពី៖ BBC​

​លោក​ Ba​ Myo​ Thein​ ប្រធាន​គណៈកម្មាធិការ​មួយ​ របស់​សភា​ដែល​ទទួល​បន្ទុក​ បញ្ហា​ដីធ្លី​និង​កិច្ចការ​កសិករ​បាន​ប្រាប់​សារព័ត៌មាន​ អ៊ី​រ៉ា​វ៉ា​ឌី​កាលពី​ថ្ងៃ​អង្គា​រថា​រយៈពេល​ជាង​៣​ខែ​មកនេះ​សភា​បាន​សំរេច​ ឲ្យ​រដ្ឋាភិបាល​រៀបចំ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី​ទៅ​ឲ្យ​ប្រជាជន​វិញ​គឺ​បាន​ ៦០០០​ហិច​តា​ហើយ​។​

​លោក​ថា​ដីធ្លី​ទាំងនោះ​រឹបអូស​ពី​ពួក​អ្នកមាន​អំណាច​ និង​ឈ្មួញ​រកស៊ី​មួយ​ចំនួន​ដែល​ចូល​កាន់កាប់​ដី​របស់​ប្រជាជន​ដោយ​ខុសច្បាប់​។​

​លោក​ Ba​ Myo​ Thein​ បាន​បន្ដ​ថា​ វិធានការ​នេះ​បាន​អនុវត្ត​ ដោយ​ភាព​ប្រា​ដក​ប្រជា​នឹង​អនុ​ឡោម​តាម​ទាំងស្រុង​នៃ​គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​។​

​ប៉ុន្ដែ​លោក​បាន​បញ្ជាក់​ថា​វិធានការ​នេះ​ក៏​ត្រូវ​បាន​អនុវត្ត​ ទន្ទឹម​គ្នា​ផង​ដែរ​នៃ​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ដីធ្លី​របស់​កសិករ​ភូមា​ដែល​លោក​ថា​ មិន​បាន​បំពាន​គោលការណ៍​ច្បាប់​នោះ​ឡើយ​៕ ប្រភពពី៖ BBC

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x