en     km
en     km

តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​សួរសុខទុក្ខ​ លោក​ អ៊ុំ​ សំ​អាន​ នៅ​ព្រឹក​នេះ​

Share

ភ្នំពេញ៖ ​សេចក្ដីរាយការណ៍​មួយ​បានឱ្យ​ដឹង​ថា​ លោក​ សុ​ន​ ឆ័​យ​ ប្រធាន​ក្រុម​តំណាងរាស្ដ្រ​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដឹកនាំ​ តំណាងរាស្ដ្រ​របស់​លោក​មួយ​ចំនួន​ទៅ​ សួរសុខទុក្ខ​ លោក​ អ៊ុំ​ សំ​អាន​ ដែល​កំពុង​ជាប់​ឃុំ​ នៅ​ព​ន្ឋ​នាគារ​ព្រៃ​សរ​ រយៈពេល​៣​ខែ​។​ ​តាម​សេចក្ដីរាយការណ៍​របស់​អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ដ្រី​ អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ទៅ​ដល់​ព​ន្ឋ​នាគារ​ព្រៃ​សរ​ នៅ​ម៉ោង​៩​ព្រឹក​នេះ​។​

CNRP-thum-08-06-16
លោក​ សុ​ន​ ឆ័​យ​ ប្រធាន​ក្រុម​តំណាងរាស្ដ្រ​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ

លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​សមត្ថកិច្ច​ខេត្តសៀមរាប​ចាប់ខ្លួន​ ទាំង​កណ្ដាល​យប់​ កាលពី​ថ្ងៃ​ទី​ ១០​ មេ​សា​ ឆ្នាំ​២០១៤​ ភ្លាមៗ​ បន្ទាប់​ពី​លោក​ចុះ​ពីលើ​យន្ដហោះ​ ពី​សហរដ្ឋអាមេរិក​ ពេល​នោះ​ លោក​ ដក​ប្រាក់​ពី​ ទូរ​អេ​ធី​អ៊ឹម​ ដើម្បី​យក​មក​ប្រើប្រាស់​ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ លោក​នៅ​ពេល​នោះ​។​

​អ្នកតំណាង​រាស្ដ្រ​មណ្ឌល​សៀមរាប​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ និង​បង្ក​អ​ស្ថេ​រ​ភាព​ សង្គម​ ហើយពី​បទ​បង្ហោះ​ផែនទី​ក្លែងក្លាយ​។​

​នៅ​ពេល​លោក​ នៅ​ សហរដ្ឋអាមេរិក​ អ្នកតំណាង​រាស្ដ្រ​គណបក្សប្រឆាំង​ដែល​សកម្ម​ រឿង​ព្រំដែន​រូប​នេះ​ ប្រកាស​ថា​លោក​ សម្រេច​វិល​ចូល​ប្រទេស​វិញ​ ដើម្បី​មក​តតាំង​ក្ដី​នូវ​អ្វី​ដែល​ រដ្ឋាភិបាល​បាន​ចោទ​លោក​ដូចនេះ​។

​នៅ​ពេល​នាំ​ខ្លួន​មក​កាន់​សាលាឧទ្ធរណ៍​ ករណី​ លោក​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ លោក​ អ៊ុំ​ សំ​អាន​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ រឿង​របស់​លោក​ ជា​រឿង​នយោបាយ​ ហើយ​ត្រូវ​តែ​ដោះស្រាយ​ ឱ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ​ តាម​រយៈ​នយោបាយ​៕ ​

Share

Image
Image
Image