រដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិក John Kerry បានសន្យានៅចំពោះមុខសមភាគីរបស់លោកនៃប្រទេស Georgia ថាអាមេរិកសន្យាជួយប្រទេសអតីតសហភាពសូវៀតគ្រប់វិស័យទាំងអស់ជាពិសេស គឺវិស័យការពារជាតិដែលធ្វើយ៉ាងណាឲ្យប្រទសទាំងនេះចាកផុតពីការភ័យខ្លាចណាមួយពីសំណាក់អតីតចាហ្វាយរបស់ខ្លួន គឺប្រទេសរុស្ស៊ី។

តាមបណ្ដាញផ្សាយព័ត៌មាន BBC លោករដ្ឋមន្ដ្រីការបរទេសអាមេរិកថ្លែងដូចនេះនៅពេលលោកបានធ្វើទស្សនកិច្ចនៅប្រទេស Georgia ហើយបានជួបមេដឹកនាំ Georgia មុនលោកមកកាន់ទីក្រុងព្រុចហ្សែល ដើម្បីចូលរួមប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេស នៃអង្គការយោធាណាតូ។
ប្រទេស Georgia ,Moldova និងអ៊ុយក្រែនគឺជាអតីត ក្រោមការគ្រប់គ្រងរបស់ សហភាពសូវៀត។
ប្រទេសទាំង៣នេះ កំពុងស្ថិតនៅក្នុងក្រសែភ្នែកនៃការចូលកាន់កាប់ ពីសំណាក់ប្រទេសរុស្ស៊ីគឺដូចអ្វីដែលរុស្ស៊ីបានចូលយកទឹកដីគ្រីមៀ នៃប្រទេសអ៊ុយក្រែនកាន់កាប់រួចទៅហើយកាលពី២ឆ្នាំមុន៕ ប្រភព:BBC