en     km
en     km

អា​មេ​រិ​ក​សន្យា​ជួយ​ការពារ​អធិបតេយ្យភាព​ នៃ​ប្រទេស​អតីត​សហភាព​សូវៀត

Share

​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ John​ Kerry​ បាន​សន្យា​នៅ​ចំពោះ​មុខ​សម​ភាគី​របស់​លោក​នៃ​ប្រទេស​ Georgia​ ថា​អា​មេ​រិ​ក​សន្យា​ជួយ​ប្រទេស​អតីត​សហភាព​សូ​វៀត​គ្រប់​វិស័យ​ទាំងអស់​ជា​ពិសេស​ គឺ​វិស័យ​ការពារ​ជាតិ​ដែល​ធ្វើ​យ៉ាងណា​ឲ្យ​ប្រ​ទស​ទាំងនេះ​ចាក​ផុត​ពី​ការ​ភ័យ​ខ្លាច​ណាមួយ​ពី​សំណាក់​អតីត​ចា​ហ្វា​យ​របស់​ខ្លួន​ គឺ​ប្រទេស​រុ​ស្ស៊ី​។​

Jornkery
រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ John​ Kerry​ ។ រូបភាពពី៖ Reuters

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ លោក​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ថ្លែង​ដូចនេះ​នៅ​ពេល​លោក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ Georgia​ ហើយ​បាន​ជួប​មេដឹកនាំ​ Georgia​ មុន​លោក​មក​កាន់​ទីក្រុង​ព្រុ​ច​ហ្សែ​ល​ ដើម្បី​ចូលរួម​ប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ការ​បរទេស​ នៃ​អង្គការ​យោធា​ណា​តូ​។​

​ប្រទេស​ Georgia​ ,Moldova​ និង​អ៊ុយ​ក្រែ​ន​គឺជា​អតីត​ ក្រោម​ការ​គ្រប់គ្រង​របស់​ សហភាព​សូ​វៀត​។​

​ប្រទេស​ទាំង​៣​នេះ​ កំពុង​ស្ថិត​នៅ​ក្នុង​ក្រសែភ្នែក​នៃ​ការ​ចូល​កាន់កាប់​ ពី​សំណាក់​ប្រទេស​រុ​ស្ស៊ី​គឺ​ដូច​អ្វី​ដែល​រុ​ស្ស៊ី​បាន​ចូល​យក​ទឹកដី​គ្រី​មៀ​ នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​កាន់កាប់​រួច​ទៅ​ហើយ​កាលពី​២​ឆ្នាំ​មុន​៕​ ប្រភព​:BBC​ ​

Share

ព័ត៌មានទាក់ទង

Image