en     km
en     km

លោក​ កឹ​ម​ សុខា​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​កុំឱ្យ​មាន​ថ្ងៃ​ ៥-៦​ក​ក្ត​ដា​ ១៩៩៧​ ងើប​ទ្បើ​ង​វិញ

Share

​ភ្នំពេញ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំឱ្យ​ថ្ងៃ​៥-៦​កក្កដា​ ឆ្នាំ​១៩៩៧​ អាច​ងើប​មក​ទ្បើ​ង​វិញ​បាន​នៅ​ក្នុង​ទឹកដី​ប្រទេស​ កម្ពុជា​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​ក្នុង​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​ ដល់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ ថ្ងៃ​ទី​ ០៥-០៦​ កក្កដា​ ឆ្នាំ​១៩៩៧​ ប្រារព្ធ​ នៅ​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រឹក​ថ្ងៃ​ទី​ ០៦​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​។​ លោក​ ជួន​ សា​រ៉េ​ត​ មាន​សេចក្តីរាយការណ៍​ពី​ព័ត៌មាន​នេះ​៖

sokha
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា

នៅ​ពេល​គេ​និយាយ​អំពី​ថ្ងៃ​ទី​ ០៥-០៦​ កក្កដា​ ១៩៩៧​ គេ​នឹកឃើញ​ថ្ងៃ​ព្រឹត្តិការណ៍​ នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៍​សាហាវ​រវាង​ខ្មែរ​ និង​ខ្មែរ​គ្នា​ឯង​។​ តាម​រយៈ​ការ​វាយប្រហារ​ដែល​មាន​សោ​នាដកម្ម​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​។​

​ដើម្បី​រំលឹក​រឿង​នេះ​ឡើង​វិញ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹ​ម​ សុខា​ បាន​អំពាវនាវ​ទៅ​ដល់​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ចូលរួម​ទប់ស្កាត់​កុំឱ្យ​មាន​ព្រឹត្តិការណ៍​ នេះ​កើត​ទ្បើ​ង​ជា​ថ្មី​ម្តងទៀត​។​

​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​បាន​ថ្លែង​ដូចនេះ​ ដោយ​ការ​ចេញ​មុខជា​សាធារណៈ​ចាប់តាំងពី​លោក​ ត្រូវ​សំងំ​ស្នាក់​នៅ​ក្នុង​បក្ស​របស់​លោក​ មួយ​ខែ​មក​ហើយ​។

​លោក​ កឹ​ម​ សុខា​ ៖«​ចង់​រំលឹក​ឱ្យ​ខ្មែរ​យើង​ទាំងអស់​ធ្វើ​អ្វី​ក៏​ដោយ​ឱ្យ​ប្រុង​ប្រយ័ត្ន​កុំឱ្យ​រឿង​នឹង​កើត​ទៀត​នៅ​លើ​ទឹកដី​កម្ពុជា​ មាន​ន័យ​ថា​យើង​អត់​ចង់ឱ្យ​ខ្មែរ​បង្ហូរឈាម​ខ្មែរ​ទៀត​ទេ​ ទោះបីជា​មានរឿង​អី​ក៏​ដោយ​កុំឱ្យ​ជ្រុលជ្រួស​រហូត​ដល់​មាន​បង្ហូរឈាម​ដូច​ថ្ងៃ​ ០៥-០៦​ កក្កដា​ ១៩៩៧​ទៀត​ »​។​

​លោក​ កឹ​ម​ សុខា​ ថ្លែង​បន្ត​ទៀត​ថា​សេចក្តី​ប្រាថ្នា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ធានា​មិន​មានការ​គុំ​គួ​ន​សងសឹក​គ្នា​នោះ​ទេ​ ហើយនឹង​ដោះស្រាយ​បញ្ហា​ទាំ​ងះ​អស់​ដោយ​អហិង្សា​។​ លោក​កឹ​ម​ សុខា​ អះអាង​ថា​បញ្ហា​អ្វី​ក៏​ដោយ​គឺ​សុទ្ធតែ​អាច​ដោះស្រាយ​បាន​ គ្រាន់តែ​ថា​មនុស្ស​មាន​ឆ​ន្ទះ​ចង់​ដោះស្រាយ​ឬ​មិន​ចង់​ដោះស្រាយ​តែ​ប៉ុណ្ណោះ​។​

​លោក​ កឹ​ម​ សុខា​ ៖«​បញ្ហា​អ្វី​ក៏​ដោយ​ខ្ញុំ​ករុណា​ ខ្ញុំ​យល់​ឃើញ​ថា​មនុស្ស​អាច​ដោះស្រាយ​បាន​ទាំងអស់​ឱ្យ​តែ​មនុស្ស​មាន​ឆ​ន្ទះ​ពិតប្រាកដ​ចង់​ដោះ​ ប​ញ្ហ​អី​ក៏​ដោយ​អាច​ដោះស្រាយ​បាន​ទាំងអស់​ព្រោះ​មនុស្ស​មាន​ស​ប្បញជ​ញ្ញៈ​ខុស​ពី​សត្វ​ ដូច​ព្រះសម្មាសម្ពុទ្ធ​លោក​សម្តែង​ហើយ​តាស​ សត្វលោក​មានអី​គេ​ខ្លះ​ មាន​សត្វ​មនុស្ស​ និង​សត្វ​ផ្សេងៗ​ទៀត​ ប៉ុន​សត្វ​មនុស្ស​នេះ​គឺថា​ ខុស​ពី​សត្វ​ដទៃ​ ត្រង់​មាន​សម្បជញ្ញៈ​ ទោះបី​ឃើញ​អី​ ខុសឆ្គង​អី​ អាស្រូវ​អី​គេ​កន្លង​មក​អី​ក៏​ដោយ​ ក៏​មានការ​ភ្ញាក់រ​ឮ​ក​កែខ្លួន​ កែ​ឱ្យ​ល្អ​…»​។​

​តែ​បែប​នេះ​ក្ដី​ លោក​ កឹ​ម​ សុខា​ មិន​បាន​រិះគន់​វាយប្រហារ​ លើ​បក្ស​កាន់​អំណាច​ ដែល​ជា​ផ្នែក​មួយ​នៃ​ ការ​ធ្វើ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​ ៥​ -៦​ កក្កដា​ នេះ​ទេ​។​

​ទាក់ទង​នឹង​ការ​រំលឹក​ថ្ងៃ​ទី​០៥-០៦​ កក្កដា​ ១៩៩៧​នៅ​ថ្ងៃ​រដ្ឋប្រហារ​នេះ​ដែរ​ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ និង​ជា​អ្នកជំនាញ​ខាង​លទ្ធិប្រជាធិបតេយ្យ​ លោក​ ចាន់​ វិបុល​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយវិទ្យុ​ស្ត្រីFM102​ នៅ​ថ្ងៃនេះ​ថា​ វា​ជា​រឿង​ល្អ​ប្រសើរ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​ចង​ចាំ​ និង​ជា​ការ​ផ្ញើរ​សារ​ទៅ​ដល់​ថ្នាក់ដឹកនាំ​អំពីអំពើ​យង់ឃ្នង​នេះ​ដែល​ប្រជាពលរដ្ឋ​មិន​ត្រូវការ​នោះ​ទេ​។

​ប៉ុន្តែ​ លោក​ ចាន់​ វិបុល​ថា​ ការ​ផ្ញើរ​សារ​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ ក៏​ដូច​ជា​ផ្ញើរ​សារ​ទៅ​ដល់​ពលរដ្ឋ​កម្ពុជា​ ហាក់បីដូចជា​មិនសូវ​ល្អ​នោះ​ទេ​ខណៈ​ គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​តែ​មាន​បញ្ហា​ប្រឈម​ជាមួយ​គ្នា​ នៅ​ទ្បើ​យ​។​

​លោក​ថា​ការ​ផ្ញើរ​សារ​នេះ​អាច​ជា​ការ​ដុត​កំហឹង​ទៅ​ដល់​ អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​ឱ្យ​មានការ​រើបំរះ​ណាមួយ​ និង​អាច​ធ្វើ​ឱ្យ​មានការ​ភាន់​ច្រ​ទ្បំ​ជា​ជាង​ការ​បញ្ចប់​នូវ​អំពើ​ហិង្សា​ បែរ​ទៅ​ជា​ឱ្យ​មាន​អំពើ​ហិង្សា​ទៅ​វិញ​។​ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​អាច​យល់​ឃើញ​ថា​ការ​ផ្ញើរ​សារ​នោះ​ជា​ការ​គំរាមកំហែង​ ជា​ការ​ផ្គើន​ដែល​ជំរុញ​មិន​ឱ្យ​មានការ​ច​ចារ​កាន់តែ​ធ្ងន់ធ្ងរ​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ ទទួល​បាន​ភ្លើង​ខៀវ​ចំពោះ​ការ​ច​ចារ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទ្បើ​យ​។​

​ទោះបីជា​យ៉ាងនេះ​ក្តី​ លោក​ ចាន់​ វិបុល​ បាន​ផ្តល់​អនុសាសន៍​ថា​ដើម្បី​អាច​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​ និង​កំចាត់​រដ្ឋប្រហារ​កុំឱ្យ​វិល​ត្រ​ទ្ប​ប់​មក​វិញ​បាន​នោះ​ អ្នកនយោបាយ​ត្រូវ​មាន​ឆ​ន្ទះ​នយោបាយ​រួម​គ្នា​ និង​ត្រូវ​លុប​បំបាត់​បក្សពួក​និយម​ជាដើម​។​

​លោក​ ចាន់​ វិបុល​ ៖«​អ្នកនយោបាយ​ខ្មែរ​មេត្តា​ផ្លាស់​ប្តូរ​ឥរិយាបថ​ ឬ​ចារឹក​នយោបាយ​យង់ឃ្នង​បក្សពួក​និយម​ គិតតែ​ប្រយោជន៍​បុគ្គល​ នឹង​បក្សពួក​នៃ​គណបក្ស​របស់​ខ្លួន​មក​ផ្តល់​តម្លៃ​ទៅ​លើ​អ្វី​ទៅ​ដែល​គេ​ហៅ​ថា​ទាំងអស់​គ្នា​ថា​ ជា​វប្បធម៌​តាម​លទ្ធិ​ព្រះពុទ្ធ​សាសនា​ គឺ​សំដៅ​ទៅ​លើ​អ្វី​ដែល​ជា​អំពើ​ល្អ​របស់​ខ្លួន​ដើម្បី​ បង្ហាញ​ទៅ​អ្នក​ដទៃ​ឱ្យ​គេ​ទទួលយក​ជា​ជាង​នឹង​វប្បធម៌​មួយ​ដែល​កំចាត់​អ្នក​ដទៃ​ដោយ​បង្ហាញ​អំពី​ចង្កោម​ ហើយនឹង​ភាព​ខ្លាំង​កោងកាច​របស់​ខ្លួន​ »​។​

​សូម​ជំរាប​ថា​ ថ្ងៃ​ទី​ ៥-៦​ កក្កដា​ ១៩៩៧​ ជា​ព្រឹត្តិការណ៍​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​ រវាង​កងទ័ព​ គាំទ្រ​គណបក្ស​ ហ្វ៊ុ​ន​ ស៊ី​ន​ប៉ិច​ និង​កងទ័ព​ស្មោះត្រង់​និង​គណបក្ស​ប្រជាជន​កម្ពុជា​។​

​មជ្ឈដ្ឋាន​ខ្លះ​ហៅ​ថា​ជា​រដ្ឋប្រហារ​ និង​ខ្លះ​ទៀត​ ហៅ​ថា​ជា​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​។​ សហគមន៍​អន្តរជាតិ​មាន​អា​មេ​រិ​ក​ សហភាព​អឺរ៉ុប​ បាន​ហៅ​ថា​រដ្ឋប្រហារ​។​ ក្នុង​ព្រឹត្តិការណ៍​គ្រានោះ​ កងទ័ព​ទាំង​២​ បាន​ស្លាប់​ រៀងៗ​ខ្លួន​ ប៉ុន្តែ​កងទ័ព​ស្មោះត្រង់​ នឹង​សម្ដេចក្រុមព្រះ​ ត្រូវ​បាន​សម្លាប់​ច្រើន​ ព្រោះ​ក្រុម​បរាជ័យ​ដែល​អ្នក​ស្លាប់​ ទាំងនោះ​ត្រូវ​បាន​រក​ឃើញ​ ត្រូវ​បាន​សម្លាប់​ ក្រៅ​ប្រព័ន្ធ​ ៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង