en     km
en     km

អ្នក​រង​អំពើ​ហិង្សា​នៅ​រោងចក្រ​យ៉ាក​ជី​ង​ ទទូច​ឲ្យ​តុលាការ​បើ​កសវនាការ​ឆាប់ៗ

Share

​ភ្នំពេញ៖ អ្នក​រង​របួស​ដោយ​ហិង្សា​នៅ​ក្នុង​ព្រឹត្តិការណ៍​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​ ជូន​កម្មករ​រោងចក្រ​កាត់ដេរ​ចំនួន​១៦០​ដុល្លារ​ នៅ​រោងចក្រ​យ៉ាក​ជី​ង​កាលពី​ ២​ឆ្នាំ​មុន​ ទទូច​ឲ្យ​សាលាឧទ្ធរណ៍​បើ​សវនាការ​ឆាប់ៗ​ ដើម្បី​ស្វែងរក​យុត្តិធម៌​។​ ការ​ទទូច​នេះ​ បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​ប្រកាស​លើក​ពេល​សវនាការ​នៅ​ពេល​ក្រោយ​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​លម្អិត​៖

 

Kamkor-Justic
អ្នក​រង​អំពើ​ហិង្សា​នៅ​រោងចក្រ​យ៉ាក​ជី​ង​ ទទូច​ឲ្យ​តុលាការ​បើក​សវនាការ​ឆាប់ៗ

សាលាឧទ្ធរណ៍​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​ ៦​ កក្កដា​ នេះ​បាន​ប្រកាស​លើក​ពេល​សវនាការ​របស់​បណ្ដឹង​អ្នក​រង​អំពើ​ហិង្សា​ ឬ​ជនជាប់ចោទ​នៅ​រោងចក្រ​យ៉ាក​ជី​ង​ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ ដែល​បាន​ប្ដឹង​ទាស់​នឹង​ការ​កាត់ទោស​ពួក​គេ​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ករណី​ជាប់​ពាក់ព័ន្ធ​នឹង​ហិង្សា​។​

​អ្នក​ប្ដឹង​ទាស់​ទាំង​១០​នាក់​ក្នុង​នោះ​មាន​ លោក​ វន់​ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក​ ច័ន្ទ​ ពុទ្ធិ​ស័​ក្ត​ អ្នកដឹកនាំ​សហគមន៍​បឹង​កក់​ លោក​ សុគន្ធ​ សម្បត្តិ​ពិសិដ្ឋ​ បុគ្គលិក​មណ្ឌល​សម្រាប់​សិ​ទិ្ធ​កម្មករ​កម្ពុជា​និង​លោក​ ថេ​ង​ សា​វឿ​ន​ អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​។​

​ពួក​គាត់​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ កាត់ទោស​ ឱ្យ​មានទោស​ម្នាក់ៗ​ ២​ឆ្នាំ​ ឬ​ ៤​ឆ្នាំ​កន្លះ​ កាលពី​ខែឧសភា​ ឆ្នាំ​២០១៤​ ករណី​ចោទ​ថា​ញុះញុង​បង្ក​ហិង្សា​។

​ក្រឡាបញ្ជី​សាលាឧទ្ធរណ៍​ លោក​ ទី​ ចិត្ត​ត្រា​ បាន​និយាយ​ថា​ការ​សម្រេច​លើក​ពេល​សវនាការ​ សំណុំរឿង​របស់​អ្នក​ទាំង​១០​នាក់​នេះ​ ដោយសារ​ថា​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​អវត្តមាន​។​ អ្នក​ដែល​អត្ត​មាន​គឺ​មាន​លោក​ វ៉​ន​ ពៅ​  និង​ ៤​ នាក់​ផ្សេង​ទៀត​ មិន​បាន​បង្ហាញខ្លួន​នៅ​ក្នុង​សវនាការ​ តាម​ដីការ​កោះហៅ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៦​។

​តុលាការ​សាលាឧទ្ធរណ៍​ បាន​បញ្ជាក់​ថា​ នឹង​ប្រាប់​អំពី​កាលបរិច្ឆេទ​ជាក់លាក់​នៅ​ពេល​ក្រោយ​។​

​អ្នក​រង​របួស​ម្នាក់​ក្នុង​ចំណោម​ ១០​នាក់​ គឺ​លោក​ សុគន្ធ​ សម្បត្តិ​ពិសិដ្ឋ​ បុគ្គលិក​មណ្ឌល​សិ​ទិ្ធ​កម្មករ​កម្ពុជា​ បាន​សម្តែង​ការ​ខកចិត្ត​ដែល​សាលាឧទ្ធរណ៍​សម្រេច​លើក​ពេល​ជំនុំជម្រះ​នេះ​ ព្រោះ​លោក​ចង់​ឲ្យ​សវនាការ​ឆាប់​បាន​បញ្ចប់​ ដើម្បី​ទទួល​យុត្តិធម៌​។​

​លោក​ សម្បត្តិ​ពិសិដ្ឋ​ បាន​រំលឹក​ពី​ព្រឹត្តិការណ៍​ហិង្សា​កាល​ ២​ឆ្នាំ​មុន​ថា​ កងកម្លាំង​សមត្ថកិច្ច​បាន​វាយ​ដៃ​ឆ្វេង​លោក​ឲ្យ​រង​របួស​ស្ទើ​ពិការ​ដៃ​។​ លោក​ សុគន្ធ​ សម្បត្តិ​ពិសិដ្ឋ​៖«​ខ្ញុំ​ជា​ជន​រង​គ្រោះ​ គេ​បាន​វាយ​ខ្ញុំ​ហើយ​ គេ​វាយបំបាក់​ដៃ​ខ្ញុំ​ ហើយ​នៅ​តែ​កាត់ទោស​ខ្ញុំ​ទៀត​ កាត់ទោស​ដោយ​អ​យិ​ត្តិ​ធម៌​មែនទែន​ សូ​ម្បី​រាល់ថ្ងៃ​ខ្ញុំ​ចង់ទៅ​ធ្វើការ​អ្វី​ ដាក់​ពាក្យ​ទៅ​ណា​ក៏​គេ​អត់​ទទួល​ដែរ​ ដោយសារ​ខ្ញុំ​នៅ​ជាប់​សាលក្រម​របស់​តុលាការ​ អ​ញ្ចឹ​ង​ថ្ងៃ​និង​ចង់បាន​កាត់ក្តី​មែនទែន​»​។​

​ចំណែក​ លោក​  ថេ​ង​ សា​វឿ​ន​ អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ តុលាការ​សម្រេច​លើក​ពេល​អង្គ​សវនាការ​នៅ​ព្រឹក​មិ​ញ​នេះ​ ដោយសារ​លោក​ វ៉​ន​ ពៅ​ ស្នើ​សុំ​តុលាការ​ ពន្យា​ពេល​ រួម​ទាំង​អវត្តមាន​ជនជាប់ចោទ​មួយ​ចំនួន​ផ្សេង​ទៀត​។​ លោក​ សា​វឿ​ន​ ក៏​មិន​ចង់​ឲ្យ​តុលាការ​ពន្យា​ពេល​អង្គ​សវ​ការ​នេះ​ដែរ​ ព្រោះ​លោក​ចង់​ទទួល​បាន​យុត្តិធម៌​ឆាប់​។​

​ លោក​  ថេ​ង​ សា​វឿ​ន​៖«​មក​ដល់​ពេល​នេះ​ វា​យូរ​ដែរ​ហើយ​ សម្រាប់​បណ្តឹងឧទ្ធរណ៍​របស់​យើង​ឥឡូវនេះ​រយៈពេល​២​ឆ្នាំ​មក​ហើយ​។​ ការ​រង​ចាំ​នៃ​ការ​ផ្តល់​ភាព​យុត្តិធម៌​សម្រាប់​ពួក​យើង​វា​កាន់តែ​អូស​បន្លាយ​វែង​ឆ្ងាយ​តទៅ​មុខ​ផ្សេង​ទៀត​»​។​

​លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​លី​ការ​ដូ​ បាន​សម្តែង​ការ​មិន​ពេញចិត្ត​អង្គ​សវនាការ​នេះ​ ដែរ​ តែ​លោ​ថា​ការ​ជំនុំជម្រះ​គួរតែ​មាន​វត្តមាន​ លោក​ វ៉​ន​ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ដើមបណ្តឹង​ផ្សេង​ទៀត​ ដើម្បី​ស្តាប់​អង្គ​ជំនុំជម្រះ​ដោយ​ផ្ទាល់​។​

Cover_om-samath_edited
លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​លី​ការ​ដូ

លោក​ សំអាត​ សង្ឃឹមថា​ សាលាឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ដល់​អ្នក​ទាំង​១០​នាក់​ ដោយ​តុលាការ​នឹង​បើ​សវនាការ​ឆាប់​នេះ​។​ លោក​ អំ​ សំអាត​៖«​យើង​សង្ឃឹមថា​ សាលាឧទ្ធរណ៍​លោក​នឹង​កំណត់ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ដើម្បី​បើក​សវនាការ​រឿង​នេះ​ ដែល​អ្នក​ទាំង​១០​នេះ​រង​ចាំ​សវនាការ​ជា​យូរ​មក​ហើយ​ ដោយ​ពួក​គាត់​កើតទុក្ខ​មិន​សុខចិត្ត​ទៅ​និង​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ផ្តន្ទាទោស​គាត់​ចន្លោះ​ពី​២​ឆ្នាំ​ ទៅ​៤​ ឆ្នាំ​ ដែល​ពួក​គាត់​ថា​ មិន​បាន​ធ្វើ​អ្វី​ខុស​សោះ​»​។​

​អ្នក​ទាំង​១០​នាក់​នោះ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ដោយ​ការ​ព្យួរទោស​ និង​កាត់​តម្រឹម​ទោស​ ដោយ​ពួក​គេ​ បាន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ ត្រពាំង​ផ្លុ​ង​ ខេត្ត​ត្បូង​ឃុំ​ ជិត​៥​ខែ​ ។​ ការ​ដោះ​លែង​ពួក​គេ​ ត្រូវ​បាន​មើលឃើញ​ថា​ បន្ទាប់​ពី​មានការ​ថ្កោលទោស​ ពី​សំណាក់​សហគមន៍​អន្តរជាតិ​ ជា​ពិសេស​ ការ​គំរាម​របស់​ដៃគូ​អ្នក​ទទួល​ទិញ​ ផលិតផល​សំលៀក​បំពាក់​ ពី​កម្ពុជា​ និង​អង្គការ​ការងារ​អន្តរជាតិ​ ILO​ រួម​នឹង​សហជីព​អន្តរជាតិ​ ជា​ច្រើន​ទៀត​ ៕ ​

Share

ព័ត៌មានទាក់ទង

Image