en     km
en     km

CNRP​ ស្នើ​សុំ​គ​.​ជ​.​ប​ រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​

Share

ភ្នំពេញ៖ ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ស្នើ​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ សុំ​ឲ្យ​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ការិយាល័យ​បោះ​ឆ្នោត​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​បំពេញការងារ​ និង​កំពុង​រស់នៅ​ក្រៅប្រទេស​ ។​

Election-cambodia
រូបតំណាង៖ ប្រជាពលរដ្ឋកំពុងឈររងចាំការបោះឆ្នោត។

លិខិតស្នើ​សុំ​របស់​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ផ្ញើ​ជូន​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ធ្វើ​នៅ​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៦​ ។​

​នៅ​ក្នុង​លិខិត​ដាក់​ជូន​ទៅ​គ​.​ជ​.​ប​ នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ការ​ស្នើ​សុំ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​សំណូមពរ​របស់​ពលករ​ខ្មែរ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​រស់នៅ​បរទេស​ ហើយ​ក៏​ជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​ត្រូវ​រៀបចំ​ដើម្បី​ធានា​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ក៏​ដូច​ជា​ការ​គាំពារ​ប្រជាពលរដ្ឋ​ខ្មែរ​ កំពុង​រស់នៅ​ឯ​បរទេស​ ដូច​មាន​ចែង​ក្នុង​មាត្រា​៣៣​ និង​មាត្រា​៣៤​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​។​

​តាម​លិខិតស្នើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ក៏​បាន​ស្នើ​សុំ​ឲ្យ​ គ​.​ជ​.​ប​ ជួយ​រៀបចំ​ការិយាល័យ​បោះ​ឆ្នោត​ នៅ​តាម​ព្រំដែន​ខ្មែរ​-​ថៃ​ ផង​ដែរ​ ដើម្បី​ងាយស្រួល​ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​សែន​នាក់​ដែល​បាន​រស់នៅ​ និង​កំពុងធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ ឱ្យ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​អាចម​កបោះ​ឆ្នោត​បាន​។​

​ក្រៅពី​ការ​ស្នើ​សុំ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​ស្នើ​សុំ​ គ​.​ជ​.​ប​ ឲ្យ​ប្រជាពលរដ្ឋ​ ដែល​មាន​ដូច​ជា​ មន្ដ្រី​បុគ្គលិក​ស្ថានទូត​ខ្មែរ​ផង​នោះ​អាច​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​យ៉ាង​ហោច​ឲ្យ​បាន​នៅ​តាម​ស្ថានទូត​ និង​ស្ថាន​កុងស៊ុល​ខ្មែរ​ ប្រចាំ​ប្រទេស​និ​មួយៗ​ផង​ដែរ​៕

Share

Image
Image
Image