en     km
en     km

ហ្វី​លី​ពី​ន​ត្រៀម​ចរចា​ជាមួយ​ចិន​ ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

Share

​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ហ្វី​លី​ពី​ន​និយាយ​ថា​ ទីក្រុង​ម៉ានីល​ ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ​ ដើម្បី​ចរចា​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​ បើ​ទោះជា​ សាលដីការ​ នៃ​តុលាការ​ម​ជ្ឈិ​ត​ការ​អន្ដរជាតិ​ ឲ្យ​ខ្លួន​ឈ្នះក្ដី​ ឬ​ក៏​មាន​ប្រៀប​លើ​ទីក្រុង​ប៉េ​កាំ​ង​ក៏​ដោយ​។

china-sea
សមុទ្រចិនខាងត្បូងដែលកំពុងមានជំលោះ។ រូបភាពពី៖ Reuters


ប្រធានាធិបតី​ Rodrigo​ Duterte​ បាន​និយាយ​ថា​ សាលដីការ​ នឹង​ធ្វើ​ឱ្យ​ទីក្រុង​ម៉ានីល​ពេញចិត្ត​ ហើយ​ បើ​ទោះបី​មិន​ផ្ដល់​ឱ្យ​ទីក្រុង​ម៉ានីល​ឈ្នះក្ដី​ក៏​ដោយ​ គឺ​ខ្លួន​នៅ​តែ​ប្រកាន់​ភ្ជាប់​ថា​ ខ្លួន​និង​ចរចា​ ជាមួយ​និង​ទីក្រុង​ប៉េ​កាំ​ង​។​

​លោក​ប្រធានាធិបតី​ បាន​បញ្ជាក់​ថា​ យើង​មិន​ត្រៀមខ្លួន​ដើម្បី​ធ្វើសង្គ្រាម​ទេ​ ព្រោះ​វា​បង្ករ​ឱ្យ​មានការ​ឈឺចាប់​ខ្លាំង​ណាស់​។​ ហើយ​ពាក្យ​ថា​សង្គ្រាម​ គឺ​មិន​អាច​ទទួលយក​បាន​ទេ​ ព្រោះ​ ពាក្យ​នេះ​ អាក្រក់​ខ្លាំង​ណាស់​។​ យ៉ាងណា​ក៏​ដោយ​ លោក​ Rodrigo​ Duterte​ ប្រទេស​របស់​លោក​នឹង​សម្របសម្រួល​ដើម្បី​ឱ្យ​ភាគី​ជាប់​ពាក់ព័ន្ធ​ ទទួលស្គាល់​សេចក្ដីសម្រេច​របស់​តុលា​ ការ​អន្ដរជាតិ​នេះ​។

​តាម​សេចក្ដីរាយការណ៍​ តុលាការ​ម​ជ្ឈិ​ត​ការ​អន្ដរជាតិ​របស់​អង្គការសហប្រជាជាតិ​ ដែល​មាន​ មូលដ្ឋាន​ នៅ​ទីក្រុង​ឡា​អេ​  និង​ធ្វើការ​ផ្សព្វផ្សាយ​សាលដីការ​របស់​ខ្លួន​ លើ​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ នៅ​ថ្ងៃ​ទី​១២​ កក្កដា​។​

​សូម​ជម្រាប​ថា​ ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​ចិន​ករណី​សមុទ្រ​ចិន​ខាងត្បូង​ មាន​ប្រទេស​ វៀតណាម​ ភី​លី​ពី​ន​ ម៉ា​ឡេ​ស៊ី​ ប្រុយ​ណេ​ និង​កោះ​តៃវ៉ាន់​ ៕​

Share

Image
Image
Image