en     km
en     km

ចិន​ថា​ ជប៉ុន​ត្រៀម​បាញ់ប្រហារ​មក​លើ​យន្ដហោះ​របស់​ខ្លួន​

Share

​ប្រទេស​ចិន​បាន​ចោទ​ប្រទេស​ជប៉ុន​ថា​ កំពុង​ត្រៀម​ធ្វើសង្គ្រាម​ ដោយសារ​តែ​ជម្លោះ​សមុទ្រ​ ចិន​ខាងកើត​ ។​ ​ក្រសួងការពារជាតិ​នៃ​ប្រទេស​ចិន​បាន​ចោទ​ដូចនេះ​ នៅ​ពេល​ដែល​យន្ដហោះ​ចម្បាំង​របស់​ជប៉ុន​ ២​គ្រឿង​ បាន​ហោះ​យ៉ាង​កៀក​បំផុត​និង​យន្ដហោះ​ចម្បាំង​របស់​ចិន​ ដែល​កំពុង​ហោះហើរ​លើ​ដែនសមុទ្រ​ចិន​ខាងកើត​ ដែល​មាន​ជម្លោះ​ជាមួយ​ជប៉ុន​។​

Japan-Air
​យន្ដហោះ​ចម្បាំង​របស់​ជប៉ុន។ រូបភាព៖ Reuters

យោង​តាម​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​ប្រទេស​ចិន​ បាន​និយាយ​ថា​ ទីក្រុង​ប៉េ​កាំ​ង​ ចាំបាច់​ត្រូវ​តែ​ត្រៀម​កងទ័ព​ដើម្បី​ប្រឈម​មុខ​នៅ​ពេល​ណាមួយ​ និង​គ្រប់​ទីកន្លែង​ទាំងអស់​។

​តែ​ទោះ​យ៉ាងនេះ​ក្ដី​ ក្រសួងការពារជាតិ​ប្រទេស​ជប៉ុន​បាន​បដិសេធ​ ហើយ​បាន​អះអាង​ថា​ យន្ដ​ ហោះ​ចម្បាំង​F15​ ដែល​បាន​ហោះហើរ​ទៅ​កាន់​ទីនោះ​ គឺ​ដើម្បី​តាមដាន​ការ​ហោះហើរ​របស់​ចិន​នៅ​ទីនោះ​ផង​ដែរ​ ហើយ​មិនមែន​ជា​ការ​បង្ករឿង​ប្រឆាំង​និង​ចិន​នោះ​ទេ​។

​កាលពី​ថ្ងៃ​អង្គា​រ៍​ ទី​៥​ យន្ដហោះ​ចម្បាំង​របស់​ចិន​មួយ​គ្រឿង​ បាន​ហោះ​ឆ្លងកាត់​តំបន់​ដែល​ចិន​ ដាក់​ការ​ហាមប្រាម​ ការ​ហោះហើរ​ តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ​ នៅ​លើ​ទីប្រជុំ​កោះ​ SanKaKu​ ឬ​កោះ​ Diaou​ ជា​ភាសា​ចិន​ ដែល​ភ្លាម​នោះ​ ជប៉ុន​បា​នប​ញ្ចូ​ន​យន្ដហោះ​ចម្បាំង​២​គ្រឿង​ ដើម្បី​ បណ្ដេញ​យន្ដហោះ​ខាងលើ​ចេញពី​តំបន់​នោះ​វិញ​។​ ដែល​ហេតុការណ៍​នេះ​ធ្វើ​ឱ្យ​មានការ​ប្រឈម​មុខ​ ដាក់​គ្នា​ភ្លាមៗ​។

​ប្រទេស​ទាំង​ពីរ​នេះ​ បាន​ឈ្លោះ​ដណ្ដើម​កាន់កាប់​ ប្រជុំ​កោះ​ SanKaKu​ នៃ​សមុទ្រ​ចិន​ខាងកើត​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ហើយ​នៅ​ឆ្នាំ​ ២០១២​ និង​២០១៣​ ប្រទេស​ទាំង​ពីរ​ មាន​ជម្លោះ​ការទូត​ជាមួយ​គ្នា​យ៉ាង​ខ្លាំង​ ដោយសារ​ ដែនទឹក​សមុទ្រ​ នៃ​ប្រទេស​ទាំង​ពីរ​ ៕​ ប្រភព​៖CNA

Share

Image
Image
Image