ភ្នំពេញ៖ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រីFM102 លោក សាស្ត្រាចារ្យ តាន់ គឹមម៉េង ជាប្រធានប្រតិបត្តមន្ទីពេទ្យមណ្ឌលវេជ្ជសាស្ត្រ មានប្រសាសន៍ថាអង្គការ Hope World Wide ដែលផ្តល់សេវាព្យាបាលមិនត្រូវការចំណេញ មានមន្ទីរសុខភាពចំនួន ៤កន្លែងនៅរាជធានីភ្នំពេញ។
មន្ទីពេទ្យទាំង៤រួមមានមន្ទីពេទ្យព្រះសីហនុ មណ្ឌលក្តីសង្ឃឹម -មណ្ឌលវេជ្ជសាស្ត្រស្ថានទូត -មណ្ឌលវេជ្ជសាស្ត្រសហគមន៍ និងមណ្ឌលវេជ្ជសាស្ត្រ ពោធិ៍ចិនតុង។
លោកបានបន្តថានៅក្នុងមណ្ឌលវេជ្ជសាស្ត្រសហគមន៍មួយ មានប្រជាពលរដ្ឋជាមធ្យម៣០០នាក់ ហើយ៦០%ជាប្រជាពរដ្ឋមកពីបណ្តាខេត្តដែលមករកមន្ទីរពេទ្យជួយព្យាបាល។ លោក សាស្ត្រាចារ្យ តាន់ គឹមម៉េង បន្តថាអង្គការ Hope World Wide មិនត្រូវការផលចំណេញ ពីពលរដ្ឋក្រីក្រទេ។
ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់បទសម្ភាសន៍រវាងកញ្ញា ច្រឹក ស្រីអូន និង លោកសាស្ត្រាចារ្យ តាន់ គឹមម៉េង ជាប្រធានប្រតិបត្តមន្ទីពេទ្យមណ្ឌលវេជ្ជសាស្ត្រដូចតទៅ៖