en     km
en     km

មន្ទី​ពេទ្យ​ Hope ផ្តល់​សេវា​ព្យាបាល​មិន​ត្រូវការ​ផល​ចំណេញ​ពី​អ្នក​ក្រីក្រ

Share

ភ្នំពេញ៖ ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​FM102​  លោក​ សាស្ត្រាចារ្យ​ តាន់​ គឹ​ម​ម៉េ​ង​ ជា​ប្រធាន​ប្រ​តិ​បត្ត​មន្ទី​ពេទ្យ​មណ្ឌល​វេជ្ជសាស្ត្រ​ មាន​ប្រសាសន៍​ថា​អង្គការ​ Hope​ World​ Wide​ ដែល​ផ្តល់​សេវា​ព្យាបាល​មិន​ត្រូវការ​ចំណេញ​  មាន​មន្ទីរ​សុខភាព​ចំនួន​ ៤​កន្លែង​នៅ​រាជធានី​ភ្នំពេញ​។​

hope-1
លោក​សាស្ត្រាចារ្យ​ តាន់​ គឹ​ម​ម៉េ​ង​ ​ប្រធាន​ប្រ​តិ​បត្ត​មន្ទី​ពេទ្យ​មណ្ឌល​វេជ្ជសាស្ត្រ

​មន្ទី​ពេទ្យ​ទាំង​៤​រួម​មាន​មន្ទី​ពេទ្យ​ព្រះ​សីហ​នុ​ មណ្ឌល​ក្តី​សង្ឃឹម​ -​មណ្ឌល​វេជ្ជសាស្ត្រ​ស្ថានទូត​ -​មណ្ឌល​វេជ្ជសាស្ត្រ​សហគមន៍​ និង​មណ្ឌល​វេជ្ជសាស្ត្រ​ ពោធិ៍​ចិន​តុង​។​

​លោក​បាន​បន្ត​ថា​នៅ​ក្នុង​មណ្ឌល​វេជ្ជសាស្ត្រ​សហគមន៍​មួយ​ មាន​ប្រជាពលរដ្ឋ​ជា​មធ្យម​៣០០​នាក់​ ហើយ​៦០%​ជា​ប្រជា​ព​រដ្ឋ​មក​ពី​បណ្តា​ខេត្ត​ដែល​មក​រក​មន្ទីរពេទ្យ​ជួយ​ព្យាបាល​។​ លោក​ សាស្ត្រាចារ្យ​ តាន់​ គឹ​ម​ម៉េ​ង​ បន្ត​ថា​អង្គការ​ Hope​ World​ Wide​ មិន​ត្រូវការ​ផល​ចំណេញ​ ពី​ពលរដ្ឋ​ក្រីក្រ​ទេ​។​

​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​ លោក​សាស្ត្រាចារ្យ​ តាន់​ គឹ​ម​ម៉េ​ង​ ជា​ប្រធាន​ប្រ​តិ​បត្ត​មន្ទី​ពេទ្យ​មណ្ឌល​វេជ្ជសាស្ត្រ​ដូច​តទៅ​៖

hope2

Share

Image
Image
Image