en     km
en     km

ទសពិធរាជធម៌​ ឬ​ ធម៌​ទាំង​១០​ដែល​អ្នកដឹកនាំ​ត្រូវ​តែ​មាន​

Share

​ភ្នំពេញ៖ អ្នកដឹកនាំ​គ្រប់​រូប​រួម​ទាំង​ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ​ ស្ថាប័នរដ្ឋ​ ឯកជន​ អង្គការ​សង្គម​ស៊ី​វិល​  គឺជា​បុគ្គល​ដ៏​សំខាន់​ដែល​ជា​អ្នក​កំណត់​វាសនា​ប្រទេស​ ឬ​សា្ថ​ប័ន​ទាំងនោះ​ថា​មាន​ភាព​រី​ចំរើន​ឬ​ថយ​ចុះ​។​

cheyvaryman7
ព្រះបាទ​ជ័យវរ្ម័នទី៧

​កន្លង​មក​គេ​បាន​លើក​ឡើង​ថា​ក្នុង​នាម​ជា​អ្នកដឹកនាំ​ត្រូវ​ប្រកាន់​យក​ ទសពិធរាជធម៌​។​ ​តើ​ទសពិធរាជធម៌​ឬ​ធម៌​ទាំង​១០​ដែល​អ្នកដឹកនាំ​ត្រូវ​ប្រ​តិ​បត្ត​មាន​អ្វីខ្លះ​។​ ​តទៅ​នេះ​សូម​លើកយក​ការ​ព្យ​ល់​ពាក្យ​ថា​«​ទសពិធរាជធម៌​»​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ដូច​តទៅ​៖

​ទសពិធរាជធម៌​ (​ទៈ​ សៈ​ពិ​ធៈ​រាជៈ​ ធ័​រ​,​ ឬ​តាម​ទម្លាប់​ថា​ ទស់​សៈ​ពិត​–)​
​ន​.​ (​បា​.​ ទស​វិ​ធ​ +​ រាជ​ធម្ម​)​ រាជធម៌​ ១០​យ៉ាង​ គឺ​ធម៌​ ១០​ ប្រការ​ សម្រាប់​ព្រះរាជា​ទ្រង់​ប្រព្រឹត្ត​ ព្រមទាំង​ណែនាំ​ពួក​សេនាបតី​មន្ត្រី​ធំ​តូច​និង​ពួក​រាស្ត្រប្រជា​ឲ្យ​ប្រព្រឹត្ត​ផង​។​ ​គេ​ច្រើន​ប្រើ​កាត់​ខ្លី​ត្រឹមតែ​ ទសពិធ​ ឬ​ ទសពិធ​ធម៌​។​

ទសពិធរាជធម៌​នៃ​អ្នកដឹកនាំ​មាន​ដូច​ជា​៖
១-​ទានៈ​ គឺ​ ការ​ធ្វើ​អំណោយ​
២-​សីលៈ​ គឺ​ការ​រក្សាសីល​ ៥​ ជា​និច្ច​ ឬ​រក្សាសីល​ ១០​ មួយ​ដង​មួយ​កាល​
៣-​បរិច្ចាគៈ​ គឺ​ ការ​ចំណាយ​ព្រះរាជ​ទ្រព្យ​ទំនុកបម្រុង​ប្រទេស​ជាតិ​
៤-​អាជ្ជវៈ​ គឺ​ មាន​សេចក្ដី​ត្រង់​
៥-​ម​ទ្ទ​វៈ​ គឺ​ មាន​សេចក្ដី​ទន់ភ្លន់​ស្លូត​សុភាព​រាបសា​
៦-​តបៈ​ គឺ​ ការ​កាន់​ឧបោសថសីល​តាម​កាលកំណត់​ម្ដងៗ​ (​ម​.​ ព​.​ តបៈ​ ឬ​ តបះ​ ផង​)
៧-​អ​ក្កោ​ធនៈ​ គឺ​ ការ​មិន​កម្ដៅ​ក្រហាយ​អ្នក​ដទៃ​
៨-​អវិហឹសា​ គឺ​ ការ​មិន​បៀតបៀន​អ្នក​ដទៃ​
៩-​ខន្តី​  គឺ​ការ​មាន​សេចក្ដី​អត់ធន់​
១០-​អវិរោធនៈ​ គឺ​ការ​មិន​បំពាន​លើ​ធម៌​លើ​ច្បាប់​ ។​

Share

ព័ត៌មានទាក់ទង

Image