en     km
en     km

មេដឹកនាំ​គួរ​ជៀសវាង​ នូវ​ការ​ប្រើ​វោហា​សាស្ត្រ​ «​ថ​រស​វាចា​»​សំដី​បង្ក​ឱ្យ​មាន​ហិង្សា​

Share

​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ អ្នកនយោបាយ​ខ្មែរ​ មួយ​ចំនួន​ច្រើន​ ប្រើ​ពាក្យ​សម្ដី​ អសុរ​ស​ ហិង្សា​ ទៅ​លើ​អ្នកនយោបាយ​ដូច​គ្នា​ ដែល​នាំ​ឱ្យ​មានការ​ ចោទសួរ​អំពី​អត្ត​ច​រឹក​ ថា​តើ​សមជា​មួយ​ គំរូ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ដែរ​ឬទេ​។​

Buddish1
កាលពី​ថ្ងៃ​ទី​១​ កក្កដា​ ក្នុង​ទិវា​មច្ឆា​ជាតិ​  សម្ដេច​ ហ៊ុន​ សែន​ បាន​ព្យាយាម​ពន្យល់​ ចំពោះ​ ពាក្យ​មួយ​មាត់​ ដែល​សម្ដេច​មាន​ប្រសាសន៍​ថា​ «​អា​គុក​»​ នោះ​។​ សម្ដេច​ថា​ អ្នក​ញុះញុង​គេ​គឺជា​ អ្នក​បង្ក​ហិង្សា​មុន​។​ ប្រសាសន៍​នេះ​ ត្រូវ​បាន​គេ​ថា​ សម្ដេច​វាយប្រហារ​លើ​ លោក​កឹ​ម​  សុខា​ មេ​បក្ស​ប្រឆាំង​ដែល​បាន​សម្ងំ​ ជ្រកកោន​ មិន​ចូលខ្លួន​ទៅ​កាន់​តុលាការ​ ។​

​ព្រះសង្ឃ​មួយ​អង្គ​ និង​អ្នកវិភាគ​បញ្ហា​សង្គម​ យល់​ឃើញ​ថា​ ការ​ប្រើ​សម្ដី​អសុរ​ស​ របស់​មេដឹកនាំ​ គឺជា​ការ​បង្ក​ហិង្សា​មួយ​ដែរ​ គឺជា​សម្ដី​ហិង្សា​ ដែល​ព្រះពុទ្ធ​មាន​សង្ឃដីកា​រថា​ «​ ថ​រស​វាចា​»​ ត្រូវ​បាន​ចាត់​ចូល​ក្នុង​ «​វជី​ទុច្ចរិត​»​។​

​តើ​ព្រះ​អង្គ​មាន​សង្ឃដីការ​ បកស្រាយ​ដូច​ម្ដេច​ ចំពោះ​ពាក្យ​ថា​«​ថ​រស​វាចា​»​ ហើយ​អ្នកវិភាគ​ បកស្រាយ​ដូច​ម្ដេច​ ចំពោះ​មនុស្ស​ចូល​ចិត្ត​ប្រើ​សម្ដី​ ឬ​ ញុះញុង​ឱ្យ​គេ​ ឈឺចាប់​ដោយសារ​ខ្លួន​។​ សូម​ស្ដាប់​ សេចក្ដី​ ពន្យល់​ ដែល​រៀបរៀង​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖

 

​កាលពី​ថ្ងៃ​ទី​១​ កក្កដា​ ក្នុង​ទិវា​មច្ឆា​ជាតិ​  សម្ដេច​ នាយក​រដ្ឋមន្ត្រី​បាន​ព្យាយាម​ពន្យល់​ បកស្រាយ​ និង​លើក​ឧ​ទ្ទារ​ហណ៍​ពី​នេះ​ ពី​នោះ​ ។​ សម្ដេច​បាន​ បកស្រាយ​ថា​ ពាក្យ​ ដែល​សម្ដេច​ ហៅ​បាន​និយាយ​ថា​ អា​គុក​ គឺ​មិន​ធ្ងន់ធ្ងរ​ទេ​ ហើយ​សម្ដេច​ ក៏​មិន​មាន​កំហុស​ដែរ​ ។​ សម្ដេច​ថា​ អ្នកមាន​កំហុស​ គឺ​ អ្នក​ចាក់​ចង្កេះ​ ឱ្យ​គេ​ច្រឡោតខឹង​វិញ​ទេ​។​

​សម្ដេច​ ហ៊ុន​ សែន​ ៖​ «​ពីរ​នាក់​កំពុង​តែ​ដើរ​នៅ​ស្ងៀមស្ងាត់​ ស្រាប់តែ​តា​ង៉​ន​ស្រែ​កថា​អើយ​អា​ឈិ​ន​ អ្ហែង​ភ័យ​ អ្ហែង​ជិត​ងាប់​ហើយ​ ដល់​ឯណោះ​ឆ្លើយ​មក​វិញ​ថា​ ស្អី​អា​គុក​។​ ឥលូវ​សុំ​សួរ​  តើ​អ្នក​ស្រែក​មុន​ថា​ អ្ហែង​ភ័យ​អ្ហែង​ជិត​ងាប់​ហើយ​ ដល់​អ្នក​ជេរ​ត្រឡប់​មក​វិញ​ថា​ អា​គុក​ តើ​អ្នក​ណា​ជា​អ្នក​ខុស​…»​។​

​ប្រសាសន៍​នេះ​ ត្រូវ​បាន​គេ​ថាស​ម្ដេច​វាយប្រហារ​លើ​ លោក​ កឹ​ម​ សុខា​ មេ​បក្ស​ប្រឆាំង​ដែល​បាន​សម្ងំ​ ជ្រកកោន​ មិន​ចូលខ្លួន​ ទៅ​កាន់​តុលាការ​ ដែល​សម្ដេច​មាន​វាចា​ដូចនេះ​ គឺ​បន្ទាប់​ពី​លោក​ កឹ​ម​ សុខា​ បាន​ ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ ថា​ សម្ដេច​ ហ៊ុន​ សែន​ ប៉ុនប៉ង​ ផ្ដួល​ រំលំ​ លោក​ ដោយសារ​ខ្លាច​ចាញ់ឆ្នោត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ខាង​មុខ​នេះ​។​

​នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​ ស្ត្រី​ ព្រះ​តេជគុណ​ ព្រះ​នាម​ វ៉ង់​ សុ​ភ័​ស្រ​  សាស្ដ្រ​ចា​រ្យ​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ្យ​ មាន​សង្ឃដីកា​រថា​ ព្រះពុទ្ធ​បាន​ឱវាទ​ឱ្យ​មនុស្ស​ យោគយល់​គ្នា​ ចេះ​អធ្យាស្រ័យ​គ្នា​ កុំ​បង្ក​ហិង្សា​ កុំ​ញុះញុង​គេ​ ឱ្យ​ឈឺចាប់​ ។​ បើ​មេដឹកនាំ​ វិញ​គឺ​ត្រូវ​មាន​សីលធម៌​ទាំង​សម្ដី​ វាចា​និង​កាយវិការ​ ដែល​ជា​គំរូ​សម្រាប់​អ្នក​ក្រោម​ឱវាទ​។​  

​ព្រះ​តេជគុណ​ វ៉ង់​ សុ​ភ័​ស្រ​  ៖«​ជំនាន់​ក្រោយ​ដែល​គាត់​និង​ក្លាយទៅជា​អនាគត​របស់​ប្រទេស​ជាតិ​យើង​ទៅ​ថ្ងៃ​មុខ​ កុំអោយ​គាត់​យក​តាម​គំរូ​ណា​ដែល​ មិនល្អ​ ហើយ​ក្នុង​នោះ​ដែរ​ ក៏​មាន​កូនចៅ​របស់​យើង​ កូនចៅ​របស់​ប្រមុខ​ដឹកនាំ​ហ្នឹង​ ក៏​ជា​អនាគត​របស់​ប្រទេស​យើង​ទៅ​ថ្ងៃ​មុខ​ដែរ​ »​។​

​ព្រះ​តេជគុណ​ វ៉ង់​ សុ​ភ័​ស្រ​  មាន​សង្ឃដីកា​ពន្យល់​បន្ដ​ជាមួយ​និង​ផ្លូវធម៌​ និង​ផ្លូវ​ព្រះ​ដោយ​ព្រះ​អង្គ​បាន​ពន្យល់​ នូវ​ពាក្យ​ ឱវាទ​របស់​ព្រះពុទ្ធ​មួយ​គ្នា​ថា​ ««​ថ​រស​វាចា​»​។​

​តើ​ពាក្យ​ថា​«​ថ​រស​វាចា​»​ មាន​ន័យ​ដូច​ម្ដេច​ ?​

​ព្រះ​អង្គ​ ពន្យល់​ដូច​ថា​៖«​ដូច​បាន​ជម្រាប​ដែរ​ថា​ នៅ​ក្នុង​ហ្នឹង​ ព្រះពុទ្ធ​ ព្រះ​អង្គ​ អប់រំ​ប្រដៅ​ សត្វលោក​ហ្នឹង​ ព្រះ​អង្គ​មិន​ឱ្យ​ប្រើ​អំពើ​ហិង្សា​ទេ​ ហើយ​អំពើ​ហិង្សា​ហ្នឹង​  មិន​ចាំបាច់​ទាល់តែ​យើង​ ទៅ​វាយដំច្រំធាក់​ទេ​ សូ​ម្បី​តែ​ពាក្យ​សម្ដី​ ពាក្យ​សម្ដី​គ្រោតគ្រៀត​ ពាក្យ​សម្ដី​អសុរ​យ​ ចាត់​ចូល​នៅ​ក្នុង​វគ្គ​ វជី​ទុច្ចរិត​…»​។​

​ចំណែក​ លោកស្រី​ ជា​ វ​ណ្ណាត​ អ្នកវិភាគ​បញ្ហា​សង្គម​ និង​ជា​អ្នក​កាន់​ធម៌​ជ្រាលជ្រៅ​ដែរ​នោះ​ ពន្យល់​ថា​ ជន​ណា​ រមែង​ធ្វើ​ឱ្យ​គេ​មានទុក្ខ​ដោយសារ​ខ្លួន​ គឺ​ជន​នោះ​ ជា​អ្នក​បង្ក​មុនគេ​ ហើយ​ ជន​សងសឹក​គេ​ គឺជា​ ក្រុម​មនុស្ស​បង្កជម្លោះ​ ដូច​គ្នា​។​ លោកស្រី​ថា​ អកុសល​ នឹង​នាំ​មក​នូវ​អកុសលកម្ម​។​

​លោកស្រី​ ជា​ វ​ណ្ណាត​ ៖​ «​ដឹង​ថា​ ថ្ងៃក្រោយ​ បើ​អញ​កាន់​ចាន​ គាត់​នឹង​ចាក់​អញ​ទៀត​ អញ​យក​ចាន​ហ្នឹង​ បុក​គាត់​ហ្នឹង​អោយ​បែកក្បាល​ងាប់​ហ្មង​ (​ឧទាហរណ៍​)…​។​ គំនិត​គិត​ក្នុង​ចិត្ត​បែប​នេះ​ គឺ​ ចូល​ក្នុង​អកុសល​ហើយ​  អាហ្នឹង​បាន​ផល​មក​ជា​អកុសល​ដែរ​ ចឹ​ង​ម្ល៉ោះហើយ​ និយាយ​តាម​ធម៌​ព្រះ​ អ្វី​ក៏​ដោយ​ អោយ​តែ​ក្នុង​ចិត្តជា​កុសល​ គឺ​ បានជា​កុសល​ហើយ​ បើ​ចិត្ត​ហ្នឹង​គិត​ជា​អកុសល​ ធ្វើ​ដោយ​កាយ​ អាហ្នឹង​ជា​អកុសល​»​។​

​ព្រះ​តេជគុណ​ ព្រះ​នាម​ វ៉ង់​ សុ​ភ័​ស្រ​ សាស្ដ្រ​ចា​រ្យ​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ្យ​ មាន​សង្ឃដីការ​ ថា​ គេ​មិន​ត្រូវ​សងសឹក​ ឬ​កុំ​គួ​ន​ ជាមួយ​គ្នា​ទេ​ គឺ​គេ​ត្រូវ​គិត​ទៅ​ជាតិ​ខាង​មុខ​ ថា​ បង្កហេតុ​ច្រើន​ពេក​ នឹង​នាំ​មក​នូវ​ក្ដី​អាប់យស​ មាន​បាប​ក្នុង​ចិត្ត​ ច្រើន​ ហើយ​រមែង​នាំ​មក​នូវ​ហិង្សា​។​ ព្រះ​អង្គ​មាន​សង្ឃដីការ​បន្ដ​ថា​ បើជា​មេដឹកនាំ​វិញ​ ត្រូវ​ប្រកាន់​ឱ្យ​ភ្ជាប់​ នូវ​ ពៀរ​រំងាប់​ដោយ​ការ​មិន​ចងពៀរ​ ប្រើ​ធម៌​អហិង្សា​ ហើយ​ត្រូវ​ប្រកាន់​មួយទៀត​ គឺ​ ទសពិធ​រាជធម៌​ ៕

Share

ព័ត៌មានទាក់ទង

Image