ភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ បានឱ្យដឹងថា បន្ទាប់ពីបានតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមកឃើញថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៦ខាងមុខនេះ នៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចនឹងកើតមានភ្លៀងធ្លាក់លាយឡំជាមួយនឹងបាតុភូត ផ្គរ រន្ទះ រួមទាំងខ្យល់កន្ដ្រាក់កើតមានផងដែរ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដដែល ករណីដូចបានជម្រាបនេះ ក្រសួងសុំឱ្យសាធារណៈជន ពិសេសអ្នកទេសចរណ៍ និងអ្នកនេសាទសមុទ្រ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕
Post Views: 218