en     km
en     km

ក្រសួង​ធនធានទឹក​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង​ធ្លាក់​ចាប់ពី​ស​ប្ដា​ហ៍​ក្រោយ

Share

ភ្នំពេញ៖ ​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៦​ បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​តាមដាន​ និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​ឃើញ​ថា​ ចាប់ពី​ថ្ងៃ​ទី​៧​ ដល់​ថ្ងៃ​ទី​១២​ ខែ កក្កដា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ នៅ​តំបន់​វាលទំនាប​ តំបន់​ខ្ពង់រាប​ និង​តំបន់​មាត់សមុទ្រ​ អាច​នឹង​កើត​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​បាតុភូត​ ផ្គរ​ រន្ទះ​ រួម​ទាំង​ខ្យល់​កន្ដ្រាក់​កើត​មាន​ផង​ដែរ​។​

wmc-thum-05
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក។

​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ដដែល​ ករណី​ដូច​បាន​ជម្រាប​នេះ​ ក្រសួង​សុំ​ឱ្យ​សាធារណៈជន​ ពិសេស​អ្នក​ទេសចរណ៍​ និង​អ្នកនេសាទ​សមុទ្រ​ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​៕

Share

Image
Image
Image