loader

អ្នក​វិភាគ​ និង​សង្គម​ស៊ីវិល​ រិះ​គន់​ការ​ខ្វែង​គំនិត​គ្នា​រវាង​លោក​ វ៉ា​ គឹម​ហុង​ និង​អភិ​បាល​ខេត្ត​ស្វាយ​រៀង​រឿង​បញ្ហា​ព្រំ​ដែន​

សម្លេង៖

ភ្នំ​ពេញ​៖ សង្គម​​ស៊ីវិល​ អ្នក​វិភាគ​ឯក​រាជ្យ​ លោក រស់ រាវុធ បាន​លើក​ឡើង​ថា កន្លង​មក​បញ្ហា​ព្រំ​ដែន​ត្រូវ​បាន​រឹត​ត្បិត​ និង​លាក់​បាំង​ដោយ​មិន​បាន​ឲ្យ​និស្សិត មន្រ្តី​រាជ​ការ និង​ប្រជា​ពលរដ្ឋ​បាន​សិក្សា​​ បាន​ស្វែង​យល់​នោះ​ទេ​។ លោក​បន្ថែម​ថា ការ​បន្ទោស​គ្នា​នេះ គឺ​បង្ហាញ​ពី​ការ​បែក​បាក់ ឬ​ការ​មិន​ឯក​ភាព​នៅ​ក្នុង​បក្ស​កាន់​អំណាច​ចំពោះ​ការ​ដឹក​នាំ​។

ការប៉ះទង្គិចគ្នាកន្លងទៅ រវាងកម្ពុជានិងវៀតណាម នៅតំបន់ព្រំដែន- ប្រភព៖ ហ្វេសប៊ុក
ការប៉ះទង្គិចគ្នាកន្លងទៅ រវាងកម្ពុជានិងវៀតណាម នៅតំបន់ព្រំដែន- ប្រភព៖ ហ្វេសប៊ុក

ទាក់​ទង​នឹង​បញ្ហា​នេះ​តំណាង​​​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ំ សំ​អាន បាន​និយាយ​ថា​ អាជ្ញា​ធរ​ស្វាយ​រៀង​ស្តី​បន្ទោស​លោក វ៉ា គឹម​ហុង គឺ​ជា​រឿង​ត្រឹម​ត្រូវ​។ លោក​​បន្តប្រាប់​ទៀត​ថា​ នេះ​ជា​កំហុស​របស់​លោក​វ៉ា​គឹម​ហុង ដែល​មិន​បាន​សហការណ៍​ជា​មួយ​អាជ្ញា​ធរ​ខេត្ត ហើយ​ធ្វើ​ការ​ដោះ​ដូរ​ដី​ជា​មួយ​វៀតណាម​ស្ងាត់ៗ​។ លោក​លើក​ឡើង​ទៀត​ថា ដី​ដែល​ខ្មែរ​កាត់​ឲ្យ​វៀតណាម​ អាជ្ញា​ធរ​បាន​ដឹង តែ​ដី​ដែល​វៀតណាម​កាត់​ឲ្យ​ខ្មែរ អាជ្ញា​ធរ​ខ្មែរ​មិន​ដឹង​ ព្រោះ​លោក វ៉ា គឹម​ហុង​ធ្វើ​ការ​ដោះ​ដូរ​ដោយ​​ស្ងាត់ៗ និង​មិន​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​អាជ្ញា​ធរ​និង​ប្រជា​ពលរដ្ឋ​បាន​ដឹង​ឡើយ​។

លោក​អ៊ំ សំ​អាន បាន​បញ្ជាក់​ផង​ដែរ​ថា ភារកិច្ច​របស់​អភិបាល​ខេត្ត​គឺ​ត្រូវ​ផ្ញើ​របាយការណ៍​ទៅ​ក្រសួង​មហា​ផ្ទៃ មិន​ត្រូវ​ផ្ញើ​ឲ្យ​គណៈ​កម្មា​ធិការ​ព្រំ​ដែន​នោះ​ទេ ហើយ​បើ​លោក វ៉ា គឹម​ហុង ចង់​ដឹង​ពី​របាយការណ៍របស់​​អាជ្ញា​ធរ លោក​ត្រូវ​ទៅ​ទាក់​ទង​ក្រសួង​មហា​ផ្ទៃ​។

ចំណែក លោក ទិប ទាវ នាយក​ប្រតិបត្តិ​នៃ​សហព័ន្ធ​បញ្ញវន្ត​កម្ពុជា ​និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​រិះ​គន់​រដ្ឋាភិបាល​កម្ពុជា​ខ្លាំងៗ ដែល​ទុក​ចិត្ត​​លើ​សមត្ថភាព​របស់​លោក វ៉ា គឹម​ហុង រឿង​បញ្ហា​ព្រំដែន​នេះ​។

សូម​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​មន្រ្តី​រដ្ឋាភិបាល​ចង្អុល​មុខ​ដាក់​គ្នា ពេលមាន​កំហុស ដើម្បី​គេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ហើយ​ទំលាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x