en     km
en     km

​មនុស្ស​ ៧​ នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​

Share

ភ្នំពេញ៖ ​ក្រុង​Riyadh:​ យ៉ាង​ហោច​ណាស់​មនុស្ស​ ៧​នាក់​ ក្នុង​នោះ​ក៏​មាន​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បី​នាក់​ផង​ បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ កាលពី​ថ្ងៃ​ចន្ទ​ទី​០៤​ នៅ​ក្នុង​តំបន់​ផ្សេងៗ​គ្នា​នៅ​មុន​ពេល​បញ្ចប់​ពិធី​ស្រាយ​បួស​ ក្នុង​ពិធីបុណ្យ​រ៉ា​ម៉ា​ដាន​របស់​សាសនា​មូ​ស្លី​ម​។

Arabesuodit-thum
ហេតុការណ៍បំផ្ទុះគ្រាប់បែកនៅអារ៉ាប់ប៊ីសាអូឌីត។រូបភាពពីChannel​ News​ Asia​
តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ ផ្សាយ​ថា​ ពុំ​ទាន់​មានការ​ចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ទាំង​ ៣​នេះ​នៅឡើយ​ទេ​។​ ការ​វាយប្រហារ​នៅ​ឯ​វិហារ​របស់​ព្យា​ការី​ក្នុង​ក្រុង​Medina​ បាន​បណ្ដាល​ឱ្យ​កង​សន្តិសុខ​ ៤​ នាក់​ស្លាប់​ និង​អ្នក​ផ្សេង​ទៀត​រង​របួស​។​

​ចាប់តាំងពី​ចុងឆ្នាំ​ 2014​ មក​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ បាន​រង​ការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ និង​ការ​បាញ់ប្រហារ​ជា​រឿយៗ​ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ ប៉ុន្តែ​ការ​វាយប្រហារ​ជា​ច្រើន​នៅ​ថ្ងៃ​ដដែល​នោះ​គឺ​មាន​ភាព​ធ្ងន់ធ្ងរ​។​

​វិហារ​អ៊ី​ស្លា​ម​របស់​ព្យា​ការី​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ​ គឺជា​ផ្នែក​មួយ​នៃ​តំបន់​ពិសិដ្ឋ​បំផុត​របស់​សាសនា​អ៊ី​ស្លា​ម​  ដែល​ជា​កន្លែង​ដែល​ព្រះ​ Mohammed​ ត្រូវ​បាន​បញ្ចុះ​ និង​ជាទី​កន្លែង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​មក​កំសាន្ត​ជា​រៀង​រាល់​ឆ្នាំ​។​

​មានការ​បំផ្ទុះ​គ្រាប់បែក​ពីរ​ផ្សេង​ទៀត​ កើតឡើង​នៅ​តំបន់​សមុទ្រ​ក្រហម​នៃ​ក្រុង​ Jeddah​ ជិត​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក​ និង​នៅ​ Qatif​ ដែល​ជំរក​របស់​ពួក​និកាយ​ស៊ី​អ៊ី​ត​៕

ប្រភព​:CNA

Share

Image
Image
Image