កំពុងធំ៖ បញ្ហាអាកាសធាតុក្នុងពេលបច្ចុប្បន្នបានបណ្ដាលឱ្យមានភាពគ្រោះរាំងស្ងួតខ្យល់ព្យុះ បាតុភូតរន្ទះ ខ្យល់កន្ត្រាក់ជាដើម។ កត្តាទាំងអស់នេះបានមកពីកាប់បំផ្លាញព្រៃឈើជុំវិញពិភពលោក។
ទន្ទឹមនិងការប្រែប្រួលអាកាសធាតុនេះអង្គការស្ពានសន្តិភាពសហការជាមួយគណៈកម្មការព្រៃសហគមន៍ក្បាលខ្លា អ្នកដឹកនាំសាសនា និងអង្គការដៃគូដទៃទៀត រៀបចំកម្មវិធីមួយគេហៅថា៖«អបអរសាទររុក្ខទិវា ៩កក្កដា ដែលជាសារនៃទិវាបោះជំរំដាំកូនឈើ» ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ។
លោក ណុប សុខា ប្រធានការងារកសាងដៃគូនៃអង្គការស្ពានសន្តិភាព មានប្រសាសន៍ថាការបង្កើតកម្មវិធីនេះដើម្បីលើកកម្ពស់ការចូលរួមពីសំណាក់ប្រជាពលរដ្ឋទូទៅ និងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានហើយកូនឈើចំនួន ២៦០០ដើមនឹងត្រូវដាំក្នុងកម្មវិធីនោះ។
ដើម្បីជ្រាបច្បាស់សូមស្ដាប់បទសម្ភាសន៍រវាងកញ្ញា ច្រឹក ស្រីអូន ជាមួយលោក ណុប សុខា ប្រធានការងារកសាងដៃគូនៃអង្គការស្ពានសន្តិភាពដូចតទៅ៖