en     km
en     km

កូន​ឈើ​ ២៦០០​ដើម​នឹង​ត្រូវ​ដាំ​ក្នុង​កម្មវិធី​នៃ​ទិវា​បោះជំរំ​ដាំ​កូន​ឈើ🔊​

Share

កំពុងធំ៖ ​បញ្ហា​អាកាសធាតុ​ក្នុង​ពេល​បច្ចុប្បន្ន​បាន​បណ្ដាល​ឱ្យ​មាន​ភាព​គ្រោះ​រាំង​ស្ងួត​ខ្យល់ព្យុះ​ បាតុភូត​រន្ទះ​ ខ្យល់​កន្ត្រាក់​ជាដើម​។​ កត្តា​ទាំង​អស់នេះ​បាន​មក​ពី​កាប់​បំផ្លាញ​ព្រៃឈើ​ជុំវិញ​ពិភពលោក​។​

wmc-thum-04-07
រូបលោក ណុ​ប​ សុខា​ ប្រធាន​ការងារ​កសាង​ដៃគូ​នៃ​អង្គការ​ស្ពាន​សន្តិភាព កំពុងចុះដាំកូនឈើជាមួយក្រុមការងារ។

​ទន្ទឹម​និង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​អង្គការ​ស្ពាន​សន្តិភាព​សហការ​ជាមួយ​គណៈកម្មការ​ព្រៃ​សហគមន៍​ក្បាល​ខ្លា​ អ្នកដឹកនាំ​សាសនា​ និង​អង្គការ​ដៃគូ​ដទៃ​ទៀត​ រៀបចំ​កម្មវិធី​មួយ​គេ​ហៅ​ថា​៖«​អបអរសាទរ​រុក្ខទិវា​ ៩​កក្កដា​ ដែល​ជា​សារ​នៃ​ទិវា​បោះជំរំ​ដាំ​កូន​ឈើ​»​ ចាប់ពី​ថ្ងៃ​ទី​៥​ ដល់​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ ។​

​លោក​ ណុ​ប​ សុខា​ ប្រធាន​ការងារ​កសាង​ដៃគូ​នៃ​អង្គការ​ស្ពាន​សន្តិភាព​ មាន​ប្រសាសន៍​ថា​ការ​បង្កើត​កម្មវិធី​នេះ​ដើម្បី​លើកកម្ពស់​ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ​ និង​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ហើយ​កូន​ឈើ​ចំនួន​ ២៦០០​ដើម​នឹង​ត្រូវ​ដាំ​ក្នុង​កម្មវិធី​នោះ​។​

​ដើម្បី​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ជាមួយ​លោក​ ណុ​ប​ សុខា​ ប្រធាន​ការងារ​កសាង​ដៃគូ​នៃ​អង្គការ​ស្ពាន​សន្តិភាព​ដូច​តទៅ​៖

 

Share

Image
Image
Image