en     km
en     km

មនុស្ស​ 40​នាក់​ស្លាប់​ដោយសារ​បាក់​ស្រុត​ដី​ករណី​ទឹកជំនន់​ភ្លៀង​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​

Share

ញ៉ូវដេលី៖ ​មន្ត្រី​នៅ​រដ្ឋ​ Uttarakhand​ និយាយ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ 40​ នាក់​បាន​ស្លាប់​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំងក្លា​មួយ​បង្ក​ជា​ទឹកជំនន់​ និង​ការ​បាក់​ស្រុត​ដី​នៅ​រដ្ឋ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​មួយ​នេះ​ កាលពី​ស​ប្ដា​ហ៍​អាទិត្យ​ទី​០៣​ មិថុនា​។​ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​Reuters​។

khmernh-thum
គ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅប្រទេសឥណ្ឌា។រូបភាពពី khmernh

​អ្នកនាំពាក្យ​ប្រចាំ​រដ្ឋ​នេះ​បាន​និយាយ​ថា​ មនុស្ស​ជា​ច្រើន​ទៀត​បាន​បាត់​ខ្លួន​នៅ​ក្នុង​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់​នេះ​។​ ​អ្នកនាំ ពាក្យ​រូប​នេះ​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ 18​ នាក់​បាន​ស្លាប់​ ក្នុង​នោះ​មាន​ 15​ នាក់​មក​ពី​ Pithoragarh​ ។​ មន្ត្រី​ប៉ូលិស​ព្យាករណ៍​ថា​ ចំនួន​អ្នក​ស្លាប់​អាច​នឹង​បន្ត​កើនឡើង​ថែម​ទៀត​។​

​អ្នកនាំពាក្យ​ដដែល​បន្ត​ថា​ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​គេ​រាយការណ៍​ថា​ បាន​ជាប់​គាំង​ក្នុង​ការ​បាក់​ដី​នោះ​។​ អាជ្ញាធរ​ប្រចាំ​រដ្ឋ​បានឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​នោះ​ ត្រូវ​ជម្លៀស​ចេញ​ជា​បណ្តោះអាសន្ន​ ។​

​អាជ្ញាធរ​និយាយ​ថា​ មក​ដល់​ពេល​នេះ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​តែ​ដំណើរការ​ ប៉ុន្តែ​ភ្លៀង​ធ្លាក់​ឥត​ឈប់​ឈរ​រារាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​នេះ​ ហើយ​ទឹកជំនន់​បាន​បង្កើន​ជា​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ ខណៈ​ទឹកទន្លេ​បាន​ជន់​ដល់​កម្រិត​គ្រោះថ្នាក់​មួយ​។​

​រដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ​ Uttarakhand​ លោក​ Harish​ Rawat​ និយាយ​ថា​៖​ «​មាន​ក្រុម​សង្គ្រោះ​ច្រើន​ទៀត​មក​ពី​រដ្ឋ​ផ្សេងៗ​  អាជ្ញាធរ​របស់​រដ្ឋាភិបាល​ និង​កងកម្លាំង​ជំនួយ​សង្គ្រោះ​បន្ទាន់​នានា​ទាំងអស់​ កំពុង​បើក​ប្រ​តិ​បត្ត​ការ​សង្គ្រោះ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​។​ ​លោក​Rawat​ បានឱ្យ​ដឹង​ទៀត​ថា​ ផ្លូវ​ជា​ច្រើន​កន្លែង​ដែល​ខូចខាត​ត្រូវ​បាន​គេ​ជួសជុល​ឡើង​វិញ​ហើយ»​។​

​ប្រភព​:Reuters

Share

Image
Image
Image