រដ្ឋាភិបាលស្រីលង្កាប្រកាសកាន់ទុក្ខ ២ថ្ងៃជូនចំពោះវិញ្ញណក្ខន្ធជនរងគ្រោះដោយអំពើវាយប្រហាររបស់ ពួកសកម្ម ប្រយុទ្ធមួយ ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្មរដ្ឋឥស្លាម IS កាលពីថ្ងៃសុក្រទី០១ដែលបណ្ដាលឱ្យមនុស្ស ២៦នាក់ស្លាប់ ។

តាមបណ្ដាញផ្សាយព័ត៌មាន BBC រាយការណ៍ថា ការប្រកាសនេះធ្វើឡើងដោយនាយករដ្ឋមន្ត្រី Sheikh Hasina ដែលលោក ស្រីបានសន្យាវាយកំទេចពួកភេរវកម្មឱ្យបានខ្លាំងក្លា។
កាលវាយប្រហារនៅហាងការហ្វេមួយកន្លែង នៅក្រុងដាកាកាលពីយបថ្ងៃសុក្រ បានសម្លាប់ចំណាប់ខ្មាំង២០នាក់ ហើយប៉ូលិស ២នាក់ស្លាប់ដែរ ខណៈមនុស្ស៣០នាក់រងរបួស។ ក្នុងចំណោមនោះ មានជនជាតិ អ៊ីតាលី ៩នាក់ ជប៉ុន៧នាក់ និងអាមេរិកម្នាក់បានស្លាប់ផងដែរ។ ក្នុងការវាយប្រហារនេះគេសង្គ្រោះចំណាប់ខ្មាំងបាន ១៣នាក់ និងសម្លាប់ពួកខ្មាន់កាំភ្លើង ៦ នាក់ បន្ទាប់ពីឡោមព័ន្ធរយៈពេល ១២ម៉ោង ។ លោកស្រី Hasina ៖« នរណាម្នាក់ដែលគេជឿជាក់លើសាសនា គឺគេមិនប្រ ព្រឹត្តដូចនេះទេ ហើយ មនុស្ស នេះគឺពួកគេមិនមែនជាកាន់សាសនាទេ គឺសាសនាគេមានតែអំពើភេរវកម្ម»។
ពួកសកម្មប្រយុទ្ធមួយដែលគេសង្ស័យថា មានទំនាក់ទំនងនឹងពួកសកម្មប្រយុទ្ធ IS ប្រកាសថា ពួកគេ បានវាយប្រហារនេះគឺសំដៅតែលើជនបរទេសប៉ុណ្ណោះ។ តាម BBC ក្រុមនេះមកពីក្រុមសកម្មប្រយុទ្ធJamaeytul Mujahdeen Bangladesh៕
ប្រភព៖BBC
