ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីអំពីព្រឹត្ដិបត្រព័ត៌មាន និងការព្យា ករណ៍កម្ពស់ទឹក សម្រាប់ថ្ងៃទី ០៣ ខែ កក្ដដា ឆ្នាំ ២០១៦ នេះ ។ ក្នុងសេចក្ដីជួនដំណឹងនោះបានបញ្ជាក់ថា មានស្ថានីយខេត្ដចំនួន ៧ ដែលកម្ពស់ទឹកមានការហក់ឡើងខ្ពស់ជាងកាលពីម្សិលមិញ ។
ក្នុងនោះរួមមានស្ថានីយ ខេត្ដស្ទឹងត្រែង កម្ពស់ទឹកហក់ឡើងខ្ពស់ជាងថ្ងៃម្សិលមិញជាង ៤ ម៉ែត្រ,ស្ថានីយទន្លេមេគង្គ-ខេត្ដក្រចេះ កម្ពស់ទឹកហក់ឡើងខ្ពស់ជាងថ្ងៃម្សិលមិញជាង ១២ម៉ែត្រ, ស្ថានីយទន្លេ មេគង្គ-ខេត្ដ កំពង់ចាម កម្ពស់ទឹកហក់ឡើងខ្ពស់ជាងថ្ងៃម្សិលមិញជាង ៧ម៉ែត្រ, ស្ថានីយមេគង្គ-អ្នកលឿង កម្ពស់ទឹកហក់ឡើងខ្ពស់ជាងម្សិលមិញជាង ៣ម៉ែត្រ,ស្ថានីយបាសាក់-ចតុ មុខ កម្ពស់ទឹកខ្ពស់ជាងម្សិលមិញជាង ៤ម៉ែត្រ, ស្ថានីយបាសាក់-កោះខែល កម្ពស់ទឹកខ្ពស់ជាងថ្ងៃម្សិលមិញជាង ៤ម៉ែត្រ ,ចំណែកស្ថានីយទន្លេសាប-ព្រែកក្តាម កម្ពស់ទឹកខ្ពស់ជាងម្សិលមិញជាង ៤ម៉ែត្រ ៕