en     km
en     km

សាលា​រាជធានី​ភ្នំពេញ​គ្រោង​បង្កើត​សង្កាត់​បន្ថែមចំនួន​ ៩​ នៅ​រាជធានី​ភ្នំពេញ​

Share

ភ្នំពេញ៖ ​សាលា​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បង្កើត​សង្កាត់​ចំនួន​ ៩​ ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ក្រម​ព្រឹក្សា​/​ឃុំ​សង្កាត់​ ដើម្បី​ធានា​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែម​ទៀត​។​

pa-socheat-vong-thum
លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ។

​ការ​ថ្លែង​របស់​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​នេះ​ ធ្វើ​ឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ នៅ​ក្នុង​ខណ្ឌមាន ជ័យ​ កាលពី​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​ ។​ នេះ​បើ​តាម​សារព័ត៌មាន​ AKP

​បើ​តាម​ AKP​ ដដែល​បាន​បញ្ជាក់​ថា​ សំណើសុំ​បំបែក​សង្កាត់​ថ្មី​ នៅ​ក្នុង​ក្រុងភ្នំពេញ​នេះ​ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដៃ​ក្រសួងមហាផ្ទៃ​ ហើយ​ក្រសួងមហាផ្ទៃ​នឹង​ដាក់​ជូន​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​អនុម័ត​នៅ​ពេល​ឆាប់ៗ​នេះ​។​

លោក​អភិបាល​រាជធានី​ភ្នំពេញ​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​ថ្លែង​ថា​ ការ​បំបែក​សង្កាត់​មួយ​ចំនួន​នេះ​ គឺ​ដើម្បី​បម្រើសេវា​សាធារណៈ​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេលវេលា​ ស្រប​ពេល​ដែល​ចំនួន​ប្រជាពលរដ្ឋ​មាន​តម្រូវការ​កើនឡើង​ពី​ជាង​ ១០​ម៉ឺន​នាក់​ ទៅ​២០​ម៉ឺន​នាក់​។​

ជាមួយ​គ្នា​នេះ​ ក្រៅពី​គម្រោង​បំបែក​សង្កាត់​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ​ ពី​៩៦​ សង្កាត់​ ទៅ​ ១០៥​សង្កាត់​  អាជ្ញាធរ​ក៏​មាន​ផែនការ​បំបែក​ភូមិ​ថ្មី​ចំនួន​ ៣៧​ បន្ថែម​ទៀត​ ក្នុង​ខណ្ឌ​ចំនួន​ ៤​ រួម​មាន​ ខណ្ឌមានជ័យ​ ខណ្ឌ​សែន​សុខ​ ខណ្ឌឫស្សីកែវ​ និង​ខណ្ឌ​ពោធិ​សែន​ជ័យ​ ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២​ របស់​រាជធានី​ភ្នំពេញ​៕

ប្រភព៖ AKP

Share

ព័ត៌មានទាក់ទង

Image