អ្នកប្រាជ្ញបានចងក្រងសៀវភៅយ៉ាងច្រើន ទុកជាឯកសារសម្រាប់ស្រាវជ្រាវ និងបង្កើនចំណេះដឹងផ្នែកខួរក្បាល ប៉ុន្តែសម័យទំនើបនេះសៀវភៅមួយចំនួនត្រូវកប់បាត់ទៅហើយ ដោយសារយុវជនមានទំនោរទៅលើសម្ភារៈនិយមច្រើនជាង។ Smart Phone មានគ្រប់ដៃ ជាចំណីភ្នែកថ្មីសម្រាប់សម័យបច្ចេកវិទ្យា ឯការអានព័ត៌មានតាមក្រដាសកាសែត ទស្សនាវដ្ដីក៏មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។
យ៉ាងណាក្ដី ការអានមិនថាតាមរូបភាពណាក៏ដោយ សុទ្ធតែផ្ដល់ប្រយោជន៍ អានច្រើនកើនចំណេះដឹង។ ជនជាតិចិន និងជប៉ុន ព្រមទាំងប្រជាជនបណ្ដាប្រទេសនៅអឺរ៉ុប ចូលចិត្តអានខ្លាំងណាស់ ទោះបីនៅទីកន្លែងណាក៏ដោយ ៕
ប្រភព៖ news.sabay.com.kh
Post Views: 446