ក្រុងដាកា៖ ទីបំផុតទៅមានមនុស្ស ២៦នាក់ បានស្លាប់ក្នុងការវាយប្រហារលើហាងកាហ្វេមួយក្នុងរដ្ឋធានីបង់ក្លាដែស។ មន្ត្រីកងទ័ពបាននិយាយនៅថ្ងៃសៅរ៍នេះថា ក្នុងចំណោមអ្នកស្លាប់ទាំង២៦នាក់នោះ មានកងទ័ព ៦នាក់ត្រូវបានស្លាប់ក្នុងប្រតិបត្តិរំដោះនោះ ហើយចំណាប់ខ្មាំងភាគច្រើនត្រូវបានសម្លាប់ដោយប្រើអាវុធស្រួច។
ឧត្តមសេនីយ៍ត្រី Naim Asraf Chowdhury បាននិយាយក្នុងសន្និសីទកាសែតថា មានមនុស្សចំនួន 13 នាក់ត្រូវបានជួយសង្គ្រោះ ក្នុងនោះមានជនជាតិជប៉ុនមួយ និងជនជាតិស្រីលង្កា២។
ឧត្តមសេនីយ៍ឯក Shahab Uddin បាននិយាយថា ក្នុងចំណោមចំណាប់ខ្មាំងទាំង២០នាក់ដែលត្រូវបានសម្លាប់នោះគឺសុទ្ធតែជាជនបរទេស។ លោកបន្ថែមថា ចំណាប់ខ្មាំងដែលត្រូវបានសម្លាប់គឺជាជនជាតិអ៊ីតាលី និងជនជាតិជប៉ុន។
សូមបញ្ជាក់ថា កងទ័ពបានបើកប្រតិបត្តិការបោសសំអាតលើហាងកាហ្វេប្រមាណ ១២ម៉ោង ចាប់តាំងពីខ្មាន់កាំភ្លើងបានវាយ ប្រហារមកលើភោជនីយដ្ឋានដែលមានប្រជាប្រិយភាពសម្រាប់ជនបរទេស តាំងពីថ្ងៃសុក្រមក។