en     km
en     km

ការ​វាយប្រហារ​នៅ​បង់​ក្លា​ដេ​សបាន​បញ្ចប់​ ក្រោយ​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​ ២៦​ នាក់​

Share

​ក្រុង​ដា​កា​៖​ ទីបំផុត​ទៅ​មាន​មនុស្ស​ ២៦​នាក់​ បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​លើ​ហាង​កាហ្វេ​មួយ​ក្នុង​រដ្ឋធានី​បង់​ក្លា​ដែ​ស​។​ មន្ត្រី​កងទ័ព​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​២៦​នាក់​នោះ​ មាន​កងទ័ព​ ៦​នាក់​ត្រូវ​បាន​ស្លាប់​ក្នុង​ប្រតិបត្តិ​រំដោះ​នោះ​ ហើយ​ចំណាប់ខ្មាំង​ភាគច្រើន​ត្រូវ​បាន​សម្លាប់​ដោយ​ប្រើ​អាវុធ​ស្រួច​។​

Is--02-thum
ក្រុមគ្រួសារជនបរទេសដែលត្រូវបានស្លាប់ក្នុងហេតុការណ៍វាយប្រហារដោយពួកIS។រូបភាពពីBBC

​ឧត្តមសេនីយ៍ត្រី​ Naim​ Asraf​ Chowdhury​ បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា​ មាន​មនុស្ស​ចំនួន​ 13​ នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ក្នុង​នោះ​មាន​ជនជាតិ​ជប៉ុន​មួយ​ និង​ជនជាតិ​ស្រី​លង្កា​២​។​

​ឧត្តមសេនីយ៍ឯក​ Shahab​ Uddin​ បាន​និយាយ​ថា​ ក្នុង​ចំណោម​ចំណាប់ខ្មាំង​ទាំង​២០​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នោះ​គឺ​សុទ្ធតែ​ជា​ជនបរទេស​។​ លោក​បន្ថែម​ថា​ ចំណាប់ខ្មាំង​ដែល​ត្រូវ​បាន​សម្លាប់​គឺជា​ជនជាតិ​អ៊ី​តា​លី​ និង​ជនជាតិ​ជប៉ុន​។​

​សូម​បញ្ជាក់​ថា​ កងទ័ព​បាន​បើក​ប្រតិបត្តិការ​បោសសំអាត​លើ​ហាង​កាហ្វេ​ប្រមាណ​ ១២​ម៉ោង​ ចាប់តាំងពី​ខ្មាន់កាំភ្លើង​បាន​វាយ ប្រហារ​មក​លើ​ភោជនីយដ្ឋាន​ដែល​មាន​ប្រជាប្រិយភាព​សម្រាប់​ជនបរទេស​ តាំងពី​ថ្ងៃ​សុក្រ​មក​។​

Share

Image
Image
Image